-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, December 21, 2020

នាយឧត្តមសេនីយ៍ នេត សាវឿន អនុញ្ញាតឲ្យនគរបាលចរាចរណ៍នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប រឹតបន្ដឹងច្បាប់ចរាចរណ៍ឡើងវិញដូចធម្មតា

ចំនួនអ្នកទស្សនា: Views





(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឲ្យនគរបាលចរាចរណ៍ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប បន្ដការរឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ឡើងវិញជាធម្មតា ក្រោយផ្អាករយៈពេល១៥ថ្ងៃ បន្ទាប់ពីផ្ទុះឡើងនូវព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ដែលជាការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកដំបូង។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះថា បន្ទាប់ពីផ្អាករយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដោយសារជំងឺកូវីដ-១៩នោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឲ្យនគរបាលចរាចរណ៍ បន្ដការអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ឡើងវិញដូចសព្វមួយដង។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា «រយៈពេលនេះការផ្អាកគឺ១៥ថ្ងៃ ចាប់ពីថ្ងៃទី០១-១៥ ខែធ្នូ ហើយចាប់ពីថ្ងៃទី១៦ ខែធ្នូមក ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនគរបាលនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប បានផ្ដើមអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណឡើងវិញ រីឯខេត្តផ្សេងៗទៀត អត់មានផ្អាកទេ គឺអនុវត្តរហូតមក»

ការចេញមកបញ្ជាក់ជាថ្មី របស់នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ក្រោយមានការងឿងឆ្ងល់ និងលើកជាចម្ងល់ថា កន្លងទៅមានការណែនាំឲ្យផ្អាក ការអនុវត្តច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប រហូតមានការជូនដំណឹងថ្មី ប៉ុន្ដែមិនទាន់មានសេចក្ដីជូនដំណឹងផង ស្រាប់តែឃើញនគរបាលចាប់ផ្ដើមរឹតបន្ដឹងច្បាប់ចរាចរណ៍ និងផាកពិន័យឡើងវិញ។

គួរជម្រាបថា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាអាទិភាព ជាឆ្នាំដែលត្រូវរឹតបន្ដឹងច្បាប់ចរាចរណ៍ឲ្យបានខ្លាំងខ្លាបំផុត ដើម្បីកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នករងរបួស ព្រមទាំងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា។ ការរឹតបន្ដឹងនេះ តាមរយៈការបង្កើននូវប្រាក់ផាកពិន័យតាមអនុក្រឹត្យលេខ៣៩៕

0 comments:

Post a Comment