-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, July 28, 2025

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ទាហានថៃនៅតែវាយប្រហារចូលដីកម្ពុជា បើទោះបីមានការកំណត់កិច្ចប្រជុំពិសេសរវាងនាយករដ្ឋមន្ដ្រីកម្ពុជា និងនាយករដ្ឋមន្ដ្រីស្តីទីរបស់ថៃ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា រហូតដល់ថ្ងៃទី២៨ ខែកក្កដានេះ ទោះបីជាមានការកំណត់អំពីកិច្ចប្រជុំពិសេសរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ នៅប្រទេសម៉ាឡេស៊ី ប៉ុន្តែថៃនៅតែបើកការវាយប្រហារមុនមកលើកម្ពុជា នៅតំបន់ប្រាសាទតាមាន់ ចាប់តាំងវេលា៣៖១០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង៥ទៀបភ្លឺ។

ការបញ្ជាក់ឱ្យដឹងបែបនេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងនៅសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៥ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ទាហានឈ្លានពានរបស់សៀមបានបាញ់គ្រាប់បែកផ្សែងពីលើយន្តហោះ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅតំបន់អានសេះ និងកន្លែងផ្សេងៗទៀត និងបានបន្តទម្លាក់គ្រាប់បែកចង្កោម បាញ់អាវុធធុនធ្ងន់ដូចជាភ្លៀងរលឹមមកដល់ទាហានកម្ពុជា ប៉ុន្តែត្រូវបានបរាជ័យ ដោយទាហានក្លាហានកម្ពុជាវាយបកទៅវិញយ៉ាងចាស់ដៃនោះ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា៖ «រហូតចូលមកដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បើទោះបីជាមានការកំណត់នូវកិច្ចប្រជុំពិសេសកម្រិតថ្នាក់ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរនៅទីក្រុងកូឡាឡាំពួរ ក្នុងគោលដៅឱ្យបញ្ចប់ឱ្យមាការឈបើគ្នាក៏ដោយ ប៉ុន្តែ នៅវេលាម៉ោង ៣៖១០នាទី រំលងអធ្រាត ភាគីថៃ នៅបន្តបើកការវាយប្រហារមុនមកលើកម្ពុជា នៅតំបន់ប្រសាទតាមាន់ធំ ប្រសាទតាក្របី ដោយបាញ់ស្រោចដល់ម៉ោង ៥៖០០នាទីព្រឹក»

សំណួរថាតើអ្វីដែលជាចេតនាពិតប្រាកដរបស់ភាគីថៃ, ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ចំពោះសភាពការណ៍នៅនៅតាមព្រំដែន ថៃបានវាយប្រហារនៅប្រាសាទតាមាន់ធំ ជប់គរគី ថ្មដូន វាលឥន្ទ្រី ៥មករា តាថាវ ភ្នំខ្មោច អានសេះ។ កងទ័ពថៃ បានវាយសម្រុកយ៉ាងខ្លាំងនៅ ៥មករា ដើម្បីដណ្តើមយកវត្តកែវសិក្ខាគិរីស្វារៈ ព្រមទាំងបង្កើនសមរភូមិនៅជប់គរគី ថ្មដូន ឱ្យរាលដាលចេះសន្ធោសន្ធៅ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ចំពោះការវាយប្រហារពីសំណាក់ទាហានឈ្លានពានសៀម ត្រូវត្រូវបានកងទ័ពកម្ពុជា បានវាយតស៊ូរឹងមាំយ៉ាងស្វិតស្វាញ មិនញញើតនឹងសត្រូវឈ្លានពាននោះឡើយ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ផងដែរថា ទាហានឈ្លានពានរបស់សៀម បានធ្វើការវាយប្រហារដល់ដែនអធិបតេយ្យកម្ពុជាកាន់តែធំ និងកាន់តែខ្លាំងឡើង ដោយគ្នានខ្លាចរអានឹងច្បាប់អន្តរជាតិនោះឡើយ ហើយការឈ្លានពានរបស់សៀមនេះបានបណ្តាលប្រជាជនស្លូតត្រង់របស់កម្ពុជាជាង១៣ម៉ឺននាក់រត់ភៀសសឹក សាលារៀនជាង ៦០០ត្រូវបានបិទទ្វា ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានខូចខាត ភូមិដ្ឋាន និងទ្រព្យសម្បត្តិប្រជាពលរដ្ឋស្លូតត្រង់ត្រូវបានរងគ្រោះ និងថែមទាំងបានប៉ះពាល់ដល់សម្បតិ្តបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិផងដែរ ជាពិសេសប្រាសាទព្រះវិហារតែម្តង៕

0 comments:

Post a Comment