-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, May 14, 2025

អភិបាលខេត្តបន្ទាយមានជ័យ ផ្តល់លូជំហានដំបូង១៥០កង់ ដាក់តាមប្រព័ន្ធប្រលាយលូរំដោះជំនន់ទឹកភ្លៀង ក្នុងក្រុងប៉ោយប៉ែត

ចំនួនអ្នកទស្សនា: Views

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្តល់លូជំហានដំបូង ១៥០កង់ ដើម្បីកាយដាក់តាមប្រព័ន្ធប្រលាយ លូរំដោះទឹកបញ្ចៀស ជំនន់ទឹកភ្លៀង នៅពេលដែលមានភ្លៀងធ្លាក់ ពិសេសនៅក្នុងរដូវវស្សា ក្រោយក្រុងប៉ោយប៉ែតរងនូវការជន់លិចដោយសារទឹកភ្លៀង។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ចំពោះមូលហេតុដែលបណ្ដាលឱ្យទឹកភ្លៀង មានការហូរលិចដងផ្លូវ និងប៉ះពាល់ទៅដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែតកាលពីពេលកន្លងទៅ ដោយសារតែបញ្ហាស្ទះប្រព័ន្ធលូ មួយវិញទៀត បងប្អូនប្រជាពលរដ្ឋរៀបចំទុកដាក់សំរាមមិនបានត្រឹម ជាហេតុធ្វើឱ្យសំរាមបិទមុខទឹក។ ក្រុមការងារខេត្ត និងក្រុង ក៏ដូចជាជំនាញពាក់ព័ន្ធ កំពុងធ្វើការសិក្សាលម្អិតដើម្បីរកប្រភពនៃមុខទឹក រៀបចំនូវប្រព័ន្ធលូ បញ្ចៀសកុំឱ្យមានការស្ទះទឹក ធ្វើឱ្យជន់លិចលើផ្លូវ ប៉ះពាល់ទៅដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង។

ជាក់ស្តែង នៅថ្ងៃទី១៣ ខែឧសភា ឯកឧត្តម ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ក្រុមការងារសង្កាត់ បាននាំយកអេស្កាវ៉ាទ័រកាយដាក់លូនៅតាមទីតាំង ផ្លូវទាំង៣ខ្សែ ដែលជាមុខទឹកសំខាន់ក្នុងការសម្រួលដល់ចរន្តទឹកហូរបញ្ជូនទឹកបានលឿន។

ឯកឧត្តម ប៉ាន់ ខែមប៊ុនថន បានសំណូមពរបងប្អូនប្រជាពលរដ្ឋ នៅក្នុងក្រុងប៉ោយប៉ែត ចូលរួមជាមួយអាជ្ញាធរ ពិសេសកុំចោលសំរាមទៅតាមប្រព័ន្ធលូ ជាហេតុធ្វើឱ្យកកស្ទះទឹក បណ្តាលឱ្យជន់លិចលើផ្លូវថ្នល់ និងប៉ះពាល់ដល់ផ្ទះ បងប្អូនប្រជាពលរដ្ឋ នៅពេលដែលមានភ្លៀងធ្លាក់ម្ដងៗ។

ឯកឧត្តមសុំការយោគយល់ ពីបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរ ក្នុងពេលគ្រឿងចក្រដំណើរការ រៀបចំប្រព័ន្ធ ប្រសិនបើមានកុំរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាយោគយល់ ដើម្បីជាផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ៕

0 comments:

Post a Comment