-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, May 5, 2025

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល ចុះបង្រ្កាបល្បែងចិនជ្រកក្រោមស្លាកហាងលក់ទំនិញយីហោ «ទំនិញគ្រប់មុខ1$»

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូលដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានចុះបង្រ្កាបល្បែងចិនមួយកន្លែងដែលជ្រកក្រោមស្លាកហាងលក់ទំនិញយីហោ «ទំនិញគ្រប់មុខ1$» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នាវេលាម៉ោង១០៖១០នាទីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ក្រោមកិច្ចសហការពីម្ចាស់ទីតាំងដែលជាជនជាតិខ្មែរផងដែរ ។

គណៈបញ្ជាការឯកភាពខណ្ឌកំបូល បានបញ្ជាក់ប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងជាជនជាតិខ្មែរមានទីលំនៅភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែក អ្នកជួលដីទៅបើកហាងលក់ដូរហើយបង្កប់ល្បែងសុីសងដោយខុសច្បាប់នោះឈ្មោះ DUAN CHENGYAN ភេទស្រី ជនជាតិចិន អាយុ៥៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EE4727164 ។

បន្ទាប់ពីបានដឹងថា អ្នកជួលទីតាំងដីរបស់ខ្លួទៅបើកល្បែងសុីសងបែបនេះ ម្ចាស់ទីតាំងដែលជាជនជាតិខ្មែរខាងលើ ក៏បានរាយការណ៍ជូនអាជ្ញាធរ និងសំណូមពរឲ្យអាជ្ញាធរចុះបង្រ្កាប ព្រមទាំងដកហូតយកសម្ភារៈល្បែងផងដែរ ព្រោះគាត់បានជួលហាងនោះទៅឲ្យជនជាតិចិន ដើម្បីរកសុីស្របច្បាប់ ពុំមែនជួលឲ្យប្រព្រឹត្តអំពើខុសច្បាប់បែបនេះទេ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មានខាងលើកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល ដឹកនាំដោយលោក ឃឹម ស៊ុនសូដា និងចូលរួមដោយលោក ហោ វាសនា អភិបាលរងខណ្ឌកំបូល លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល លោកវរសេនីយ៍ទោ ឈៀង ចាន់ថុល មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល លោក អង តេង ចៅសង្កាត់រងទី១ សង្កាត់កន្ទោក លោក ប៉ក់ រ៉ាវ៉ុន សមាជិកក្រុមប្រឹក្សាសង្កាត់កន្ទោក លោកវរសេនីយ៍ត្រី ម៉េត គឹមសាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក និងលោកស្រីម្ចាស់ទីតាំងដីជួល បានចុះទៅត្រួតពិនិត្យនិងបង្រ្កាបតែម្ដង។

ប្រភពខាងលើបានឲ្យដឹងបន្តថា ខណៈនោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានដកហូតសម្ភារៈពាក់ព័ន្ធនិងល្បែងសុីសងរួមមាន៖តុបាការ៉ាត់ចំនួន៨គ្រឿង ទូបាញ់ត្រីចំនួន២គ្រឿង តុហ្គេមមូល ចំនួន១គ្រឿង បៀមួយចំនួន កាក់លុយមួយចំនួន កៅអីសរុបចំនួន ១០០គ្រឿង តុសរុបចំនួន ៥គ្រឿង ទូរទស្សន៍ចំនួន១គ្រឿង កុំព្យូទ័រ ចំនួន១គ្រឿង ម៉ាស៊ីនត្រជាក់ចំនួន៦គ្រឿង ទូទឹកកក និងទូដាក់ចានចំនួន ២គ្រឿង ម៉ូនីទ័រ LCD ចំនួន ២គ្រឿង បំពង់ពន្លត់អគ្គីភ័យចំនួន ៤បំពង់ ម៉ាស៊ីនរាប់លុយចំនួន ១គ្រឿង ធុងហ្គាសចំនួន២ធុង(ធុងតូច១ និងធុងធំ១) ទូក្លាសេចំនួន ១គ្រឿង ឡាបូលាងចាន ចំនួន១ តុដាក់ម្ហូបចំនួន១ ចង្រ្កានបាយចំនួន១ និងឆ្នាំងស៊ុបចំនួន ១។

ផ្អែកតាមការស្នើសុំរបស់លោកស្រី ម្ចាស់ទីតាំងដី គណៈបញ្ជាការឯកភាពខណ្ឌបានសម្រេចដកហូតសម្ភារៈដូចមានរៀបរាប់ក្នុងកំណត់ហេតុខាងលើ មករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីស្នើសុំមតិដឹកនាំបន្តពីគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងចាត់ការតាមនីតិវិធី៕

0 comments:

Post a Comment