-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, November 19, 2024

អភិបាលខេត្ត៖ ខេត្តព្រៃវែងបានបោះបង្គោលសីម៉ាព្រំដែនជាមួយវៀតណាមរួចរាល់ជាស្ថាពរ សរុបចំនួន១៩៦បង្គោល

ចំនួនអ្នកទស្សនា: Views

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងថា ព្រំដែនរវាងខេត្តព្រៃវែង និងខេត្តទាំងបីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គឺបាន បោះបង្គោលព្រំដែនរួចរាល់ជាស្ថាពរ ក្នុងនោះមានចំនួនសរុប១៩៦បង្គោល។

លោកបានបន្តថា ក្នុងនោះបង្គោលខ្នាតធំមានចំនួន២២បង្គោល (ខាងកម្ពុជា៧បង្គោល ខាងវៀតណាម៧បង្គោល និងបង្គោល រួម៨បង្គោល) ស្មើនឹង១៣ទីតាំង។ បង្គោលបំពេញបន្ថែមមានចំនួន ១៤៤បង្គោល (ខាងកម្ពុជា ៦៥បង្គោល និងខាងវៀតណាម ៦៨ បង្គោល បង្គោលរួម ១១បង្គោល) ស្មើនឹង ៧០ទីតាំង។ បង្គោលតម្រុយមានចំនួន ៣០បង្គោល ស្មើនឹង ៣០ទីតាំង ។

ការថ្លែងលើកឡើងបែបនេះ ក្នុងឱកាសដែលលោកអភិបាលខេត្តបានចូលរួមជាមួយលោក ទ្បាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពីកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកបានបន្ថែមថា លើការងារគ្រប់គ្រងព្រំដែន ខេត្តព្រៃវែងមានស្រុកចំនួន៤ ឃុំចំនួន៨ និងភូមិចំនួន១៧ ជាប់ព្រំដែន ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានបន្ទាត់ព្រំដែនប្រវែងសរុប៨៤,២គីឡូម៉ែត្រ និងមានច្រក ទ្វារព្រំដែនចំនួន៦រួមមាន៖ ១-ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្ថិតនៅក្នុងឃុំបន្ទាយចក្រី ស្រុក ព្រះស្ដេច ទល់នឹងឃុំយិនបា ស្រុកតឹងហុង ខេត្តដុងថាប់ ប្រទេសវៀតណាម, ២-ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ស្ថិត នៅក្នុងឃុំកោះរកា ស្រុកពាមជរ ទល់នឹងឃុំធឿងភឿក ស្រុកហុងនី ខេត្តដុងថាប់ ប្រទេសវៀតណាម, ៣-ច្រក ទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅក្នុងឃុំក្របៅ ស្រុកកំចាយមារ ទល់នឹងឃុំតាំងចិន ស្រុកតាំងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម, ៤-ច្រកទ្វារព្រំដែនទ្វេរភាគី កោះសំពៅ ស្ថិតនៅក្នុងឃុំកោះសំពៅ ស្រុកពាមជរ ទល់នឹងឃុំឆៀងហាវ A និងឃុំឆៀងហាវB ស្រុកហុងងឺ ខេត្តដុងថាប់ ប្រទេសវៀតណាម, ៥-ច្រកទ្វារតំបន់ ព្រំដែនពាមមន្ទារ ស្ថិតនៅក្នុងឃុំពាមមន្ទារ ស្រុកកំពង់ ត្របែក ទល់នឹង ឃុំចុងប៊ិន ស្រុកតឹងហុង ខេត្តដុងថាប់ ប្រទេសវៀតណាម និង៦-ច្រកទ្វារតំបន់ព្រំដែនស្វាយអាង៉ោងស្ថិតនៅឃុំចាម ស្រុកកំពង់ត្របែក ទល់នឹង ឃុំហឹងបៀន ស្រុកតឹងហ្នឹង ខេត្តឡុងអាន ប្រទេសវៀតណាម។

លោកអភិបាលខេត្តបានបញ្ជាក់ថា លើកិច្ចសហប្រតិបត្តការល្អរវាងខេត្តព្រៃវែង និងបណ្តាខេត្តទាំងបីជាប់ព្រំដែន កងកម្លាំងការពារព្រំដែន ភាគីទាំងសងខាងតែងតែផ្លាស់ប្តូរព័ត៌មានជាប្រចាំ ផ្តល់កិច្ចសហការត្រួតពិនិត្យសកម្មភាពតាមព្រំដែន និងសហការចុះល្បាតទ្វេភាគីការពារសន្តិសុខសណ្តាប់ធ្នាប់តំបន់ព្រំដែន ការពារខ្សែបន្ទាត់បង្គោលព្រំដែន សហការរៀបចំពិនិត្យដោះស្រាយបានទាន់ពេលវេលា រាល់ករណីដែលកើតមានបញ្ហាផ្សេងៗនៅតំបន់ព្រំដែន ការប្រយុទ្ធ ប្រឆាំង បង្ការទប់ស្កាត់ កាត់បន្ថយបទល្មើសគ្រប់ប្រភេទ និងបានបន្តពង្រឹងកិច្ចសហការការងារផ្សព្វផ្សាយ ចលនាប្រជាជនព្រំដែនទាំងសងខាងឱ្យបានយល់ដឹងគោរពអនុវត្តត្រឹមត្រូវតាមការកំណត់ដែលមានចែងនៅ ក្នុងបណ្តាសន្ធិសញ្ញា អនុសញ្ញា កិច្ចព្រមព្រៀង បទប្បញ្ញត្តិពាក់ព័ន្ធនានា រវាងរដ្ឋាភិបាលប្រទេសទាំងពីរ ស្តីពីព្រំដែនអធិបតេយ្យភាពព្រំដែនដីគោក រួមចំណែកកសាងខ្សែបន្ទាត់ព្រំដែន មានសន្តិភាព មិត្តភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕

0 comments:

Post a Comment