(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ។
គួរជម្រាបថា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ឆាប់ៗខាងមុខ គណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដោយមានអត្តពលិកជាតិនិងអន្តរជាតិចូលរួមការរត់ប្រណាំងយ៉ាងច្រើនកុះករ ដើម្បីអបអរសាទរទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត។
ក្នុងន័យនេះ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ សោភណភាព អនាម័យ បរិស្ថាន និងបញ្ចៀសការកកស្ទះចរាចរក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិកម្ពុជា រដ្ឋបាលខេត្តសៀមរាបបានប្រាប់ពីការបញ្ចៀសចរាចរណ៍ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ សាធារណជន ភ្ញៀវជាតិនិងអន្តរជាតិ ជាពិសេសអត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍នេះ៕
ខាងក្រោមនេះជាការបង្ហាញ និងការណែនាំបន្ថែមក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប៖
0 comments:
Post a Comment