-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, August 1, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងតំបន់អាស៊ាន មានប្រជាជនប្រមាណ ៩,៨% ឬជាង៦០លាននាក់ ជាម្ចាស់អាជីវកម្ម ដែលជាស្ត្រី ហើយស្ត្រីគឺជាម្ចាស់អាជីវកម្មចម្បងនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ថា ក្នុងតំបន់អាស៊ាន មានប្រជាជនប្រមាណ ៩,៨% ឬជាង ៦០លាននាក់ ដែលជាម្ចាស់អាជីវកម្ម ដែលជាស្ត្រី ហើយស្ត្រីគឺជាម្ចាស់អាជីវកម្មចម្បង នៅប្រទេសកម្ពុជា។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងតំបន់អាស៊ាន មានប្រជាជនប្រមាណ ៩,៨% ឬជាង ៦០លាននាក់ ដែលជាម្ចាស់អាជីវកម្ម ដែលជាស្ត្រី។ ស្ត្រីគឺជាម្ចាស់អាជីវកម្មចម្បង នៅប្រទេសកម្ពុជា ដែលគ្រប់គ្រង ប្រហែលជាពីរភាគបី នៃចំនួនអាជីវកម្មសរុប»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តួលេខនេះ គឺជាតឹកតាងមិនអាចប្រកែកបាន ដែលបង្ហាញពីស្មារតីសហគ្រិនភាពរបស់ស្ត្រី ក្នុងតំបន់អាស៊ាន និងកម្ពុជា យ៉ាងណាក្តី, យើងក៏ត្រូវទទួលស្គាល់ថា ដំណើរការធុរកិច្ចរបស់ពួកគេ ក៏មិនមែនងាយស្រួលនោះដែរ។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីជាស្ដ្រី មានភាពធន់នឹងការតាំងចិត្តរឹងមាំក៏ដោយ, សហគ្រិនស្ត្រី នូវជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនដូចជា៖ ភាពមានកម្រិត នៃលទ្ធភាពទទួលបានហិរញ្ញវត្ថុទីផ្សារ បណ្តាញធុរកិច្ច និងកាលានុវត្ដការងារ សម្រាប់កំណើតការអភិវឌ្ឍន៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រដ្ឋាភិបាលអាស៊ាន រួមទាំងកម្ពុជា ទទួលស្គាល់បញ្ហាប្រឈម របស់សហគ្រិនស្ដ្រី និងយល់អំពីតួនាទីសំខាន់របស់ស្ត្រី ក្នុងការសម្រេចបាននូវសមភាពយែនឌ័រ និងកំណើនសេដ្ឋកិច្ច ក្នុងន័យថា យើងបាននិងកំពុងធ្វើការយ៉ាងសកម្ម ក្នុងការយកឈ្នះលើឧបសគ្គទាំងនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការបង្កើត AWEN និង CamWEN ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ ក្នុងថ្ងៃនេះ គឺជាបង្ហាញពីការប្តេជ្ញាចិត្ត របស់យើង ក្នុងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។ សម្តេចធិបតី បានថ្លែងថា កម្ពុជាតែងទទួលស្គាល់តួនាទីដែលមិនអាចខ្វះបានរបស់ស្ត្រី ក្នុងសង្គម និងសេដ្ឋកិច្ច។

សូមជម្រាបថា នេះជាលើកដំបូងហើយសម្រាប់កម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះ នៃ​វេទិកាស្ត្រីជាសហគ្រិន​ និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ (ASEAN WOMEN ENTREPRENEUR NETWORK &AWEN Award)។ វេទិកានេះ ​ជាឱកាសល្អមួយ​សម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្តានុពលរបស់ខ្លួន ដើម្បីទាក់ទាញវិនិយោគិនពីបណ្តាប្រទេសនានា ​និងចូលរួមទាក់ទាញភ្ញៀវទេសចរឲយកម្សាន្តនៅកម្ពុជា។

ព្រឹត្តិការណ៍នេះ នឹងក្លាយទៅជាកាតាលីករ ក៏ដូចជា Platform អន្តរជាតិដ៏សំខាន់មួយសម្រាប់ចូលរួមចំណែកជួយជ្រោមជ្រែង និងគាំទ្ររាជរដ្ឋាភិបាល​ ដែល​ដឹកនាំដោយសម្តេច​ធិបតី ហ៊ុន ម៉ាណែត និងជាការគាំទ្រយ៉ាងសំខាន់ ទៅដល់គោលនយោបាយអាស៊ាន និងអន្តរជាតិ នៅក្នុងការលើកកម្ពស់ និងជំរុញសក្តានុពលរបស់ស្ត្រី នៅក្នុងវិស័យជំនួញនានា ដើម្បីការរីកចម្រើនលូតលាស់ទៅលើសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គម ប្រកបដោយចេរភាព និងវឌ្ឍនភាព៕

 

0 comments:

Post a Comment