-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, July 10, 2024

អាជ្ញាធរសវនកម្មជាតិ មានតួនាទីជួយរាជរដ្ឋាភិបាល ដើម្បីមើលថា តើការប្រើប្រាស់ថវិការបស់បណ្តាក្រសួង ស្ថាប័ន មន្ទីរអង្គភាពទាំងអស់ អនុវត្តសមស្របតាមច្បាប់បញ្ញាត្តិ ឬអត់

ចំនួនអ្នកទស្សនា: Views

(កែប)៖ លោកបណ្ឌិត សួន សិទ្ធី អគ្គសវនកររង តំណាង លោកស្រីបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធសវនកម្មជាតិ បានលើកឡើងថា អាជ្ញាធរសវនកម្មជាតិ មានតួនាទីសំខាន់ក្នុងការជួយរាជរដ្ឋាភិបាល ដើម្បីមើលថាតើការប្រើប្រាស់ថវិការបស់បណ្តាក្រសួង ស្ថាប័ន មន្ទីរអង្គភាពទាំងអស់ អនុវត្តសមស្របតាមច្បាប់បញ្ញាត្តិ ឬអត់។

លោកថ្លែងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា» ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៅតាមមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំក្រុង-ស្រុក និងឃុំ-សង្កាត់ នៃរដ្ឋបាលខេត្តកែប នាថ្ងៃទី៩  ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារសង្គហមិត្ត ស្ថិតក្នុងភូមិ

កែប សង្កាត់កែប ក្រុងកែប។

លោកបណ្ឌិត សួន សិទ្ធី បន្តថា ការធ្វើសវនកម្មលើមុខសញ្ញាមួយមិនមែនជាការស្វែងរកកំហុសទេ គឺដើម្បីស្វែងរកចំណុចត្រូវកែលម្អ  ធ្វើយ៉ាងណាឲ្យតម្លាភាពលើការប្រមូលចំណូល និងការចំណាយផ្សេងៗ។ ការងារសវនកម្មជាការងារចំបាច់ ដែលទាមទាឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវចេះច្បាប់។

លោកបន្តថា អង្គសិក្ខាសាលានាពេលនេះ មានគោលដៅបញ្រ្ចាប និងបង្កើនការយល់ដឹងអំពី តួនាទី និងភារកិច្ចសវនកម្មផ្ទៃក្នុងក្រៅរាជរដ្ឋាភិបាល ដែលអនុវត្តមុខងារ ដោយអាជ្ញាធរសវនកម្មជាតិ ជូនដល់មន្ត្រីរាជការដែលបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទទួលបានការគាំទ្រ និងកិច្ចសហការ កាន់តែល្អប្រសើរ ពិសេសជួយអាជ្ញាធរសវនកម្មជាតិ អនុវត្តការងារសវនកម្មប្រកបដោយគុណភាពខ្ពស់ ក្នុងការសម្រេចគោលបំណង ធ្វើឱ្យមានអភិបាលកិច្ចល្អ រួមចំណែកកាត់បន្ថយ និងទប់ស្កាត់នូវរាល់កំហុសឆ្គងលើការគ្រប់គ្រងការប្រើប្រាស់ថវិកាជាតិ និងការគ្រប់គ្រងធនធានទ្រព្យសម្បត្តិរដ្ឋ ដើម្បីឈានទៅបង្កើនជំនឿទុកចិត្ត ពីប្រជាពលរដ្ឋ ហើយការធ្វើសវនកម្មលើមុខសញ្ញាណាមួយ មិនមែនធ្វើឡើងដើម្បីស្វែងរកកំហុសនោះទេ។ 

លោកបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង និងជាគ្រូឧទ្ទេសនាមនៃអាជ្ញាធរសវនកម្មជាតិ បានធ្វើបទឧទ្ទេសនាម «ច្បាប់ស្តីពីសវនកម្ម និង ស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា» ដោយកំណត់លើ ៣ចំណុចសំខាន់ៗ រួមមាន៖

*ទី១៖ គោលបំណងនៃការផ្សព្វផ្សាយច្បាប់ ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ។

*ទី២៖ ខ្លឹមសារនៃច្បាប់ ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា។

*ទី៣៖ ខ្លឹមសារនៃស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា។

លោកបានសង្កត់ធ្ងន់ថា អាជ្ញាធរសវនកម្មជាតិ អនុវត្តការងារដោយឯករាជ្យ ក្នុងការធ្វើសវនកម្មផ្ទៃក្រៅរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងនូវអភិបាលកិច្ចល្អ លើការត្រួតពិនិត្យ លើកិច្ចប្រតិបត្តិការ និងកម្មវិធីរបស់ស្ថាប័នសាធារណៈ ធ្វើឲ្យមានតម្លាភាពលើការប្រមូលចំណូល និងអនុវត្តចំណាយនៃថវិកាជាតិ ការតាមដាន និងត្រួតពិនិត្យឡើងវិញនូវភាពត្រឹមត្រូវ និងសមស្របនៃរបាយការណ៍ហិរញ្ញវត្ថុ ពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់បណ្តាស្ថាប័នសាធារណៈ៕

0 comments:

Post a Comment