-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, May 29, 2024

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅមូលដ្ឋានខេត្តបាត់ដំបង

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តដំបង និងក្រុមចម្រុះបានអញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យស្ថានភាពភូមិសាស្ត្រ និងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែនខុសច្បាប់ នៅខេត្តបាត់ដំបង។

ក្នុងបេសកកម្មនេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បើកកិច្ចប្រជុំនៅបញ្ជាការដ្ឋានវរសេនានគរបាលការពារព្រំដែនគោក លេខ៨១៧ ស្ថិតនៅក្នុងស្រុកសំពៅលូន និងមន្ត្រីនៃប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់អូររំដួល ស្ថិតនៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក, និងមន្ត្រីនៃប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ អូរអន្លក់ស្ថិតនៅឃុំតាសែន ស្រុកកំរៀងផងដែរ៕

0 comments:

Post a Comment