-->
skip to main
|
skip to sidebar
ទំព័រដើម
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
សេដ្ឋកិច្ច
សន្តិសុខសង្គម
សុខភាព
ទេសចរណ៍
ព័ត៌មានវិទ្យា
កីឡាា
វប្បធម៌
កីឡា
ជីវិតកំសាន្ត
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
Popular Posts
ប្រទេសថៃផ្តល់តម្លៃយ៉ាងខ្ពស់ចំពោះ តេជោ សែន
(ភ្នំពេញ)៖ ការរៀបចំស្ទង់មតិរបស់វិទ្យាស្ថាន NIDA របស់ថៃដើម្បីវាស់ស្ទង់ពីទឹកចិត្តប្រជាជនរបស់ខ្លួនចំពោះបុរសខ្លាំងកម្ពុជា តេជោ សែន គឺជាភស្តុតាងច...
នៅទីស្នាក់ការរបស់យូណេស្កូនាប្រទេសបារាំង, រដ្ឋមន្ត្រីក្រសួងវប្បធម៌ ស្នើយូណេស្កូពិនិត្យសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ
(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើអង្គការយូណេស្កូ ពិនិត្យសំណង់ចម្លងតាមគំរូប្រាសាទអង្គ...
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា ជួបសម្តែងការគួរសម
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក Pabitra Margherita អនុរដ្ឋម...
ក្រសួងការបរទេស ចេញសេចក្តីថ្លែងការណ៍៨ចំណុចពីការវិវត្តន៍ថ្មីៗ និងបញ្ជាក់ឡើងវិញពីជំហរជាគោលការណ៍របស់កម្ពុជាទាក់ទងនឹងបញ្ហាព្រំដែនជាមួយថៃ
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានសេចក្តីថ្លែងការណ៍ចំនួន៨ចំណ...
សម្ដេចតេជោ ហ៊ុន សែន ថ្លែង ហុចពាក្យឱ្យថៃនិយាយប្រាប់ទៅកាន់ពលរដ្ឋ ដើម្បីបញ្ចប់ភាពអាមាសរបស់ខ្លួនថា «ថៃអាចប្រកាសប្រាប់ពលរដ្ឋខ្លួនថា បញ្ចប់ការកែសម្រួលម៉ោង» បើសិនមិនចង់ភូតកុហកប្រជាជនខ្លួនឯង
(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងថាហុចពាក្យឱ្យថៃនិយាយប្រាប់ទៅកាន់ពលរដ្ឋ ដើម្...
សេចក្តីប្រកាស៖ កម្ពុជា-សហរដ្ឋអាមេរិក ឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាមេរិក និងកម្ពុជាលើពន្ធបដិការ ដែលនឹងផ្សព្វផ្សាយជាសាធារណៈ នាពេលដ៏ខ្លីខាងមុខ
(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែកក្កដា ២០២៥នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានអំពី កម្ពុជា-សហរដ្ឋអាមេរិក ឯកភាពគ្នាលើសេចក្តីព្រា...
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ នៅកម្ពុជាចំនួនអ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ច នៅមានកម្រិត ដែលទាមទារការបណ្តុះបណ្តាល ដើម្បីផ្សព្វផ្សាយ ពន្យល់ដល់ពលរដ្ឋឱ្យចេះប្រើប្រាស់ហិរញ្ញវត្ថុ ប្រកដោយសុវត្ថិភាព និងមានទំនុកចិត្ត
(ភ្នំពេញ)៖ រដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការបណ្តុះបណ្តាលចំណេះដឹងជំនាញសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ច ដល់អ្នកសារព...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍គន្លឹះជាអាទិភាព ៤ចំណុច សម្រាប់កិច្ចការកែទម្រង់ច្បាប់
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ដល់អនុសាសន៍គន្លឹះជាអាទិភាព ៤ចំណុច សម្រ...
មន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយកូរ៉េ បណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបន្ថែមដល់គិលានុបដ្ឋាក-ឆ្មប ដើម្បីថែទាំអ្នកជំងឺ ប្រកបដោយគុណភាព ផាកសុខភាព និងទំនុកចិត្តកាន់តែខ្ពស់
(ភ្នំពេញ)៖ ដើម្បីអភិវឌ្ឍន៍ចំណេះជំនាញ ក៏ដូចជាវិជា្ជជីវៈបន្ថែមក្នុងការពង្រឹងសមត្ថភាពភាពដល់មន្ដ្រីបុគ្គលិករបស់ខ្លួនផ្នែកគិលានុបដ្ឋាក និងឆ្មប, ...
រដ្ឋមន្ត្រីក្រសួងវប្បធម៌ ជួបពិភាក្សាជាមួយប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៧ នៅប្រទេសបារាំង
(បារាំង)៖ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា...
Categories
ទេសចរណ
(3)
ទេសចរណ៍
(13)
ព័ត៌មានកីឡា
(17)
ព័ត៌មានជាតិ
(2048)
ព័ត៌មានសន្តិសុខ
(52)
ព័ត៌មានសន្តិសុខជាតិ
(7)
ព័ត៌មានសុខភាព
(4)
ព័ត៌មានសេដ្ឋកិច្ច
(2)
ព័ត៌មានអន្តរជាតិ
(13)
សន្តិសុខសង្គម
(59)
សេដ្ឋកិច្ច
(21)
Friday, April 26, 2024
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបពិភាក្សាការងារជាមួយអភិបាលក្រុង Kempten និងដឹកនាំគណៈប្រតិភូស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងការគ្រប់គ្រងទីក្រុង
ចំនួនអ្នកទស្សនា:
Views
ថ្ងៃចេញផ្សាយ: April 26, 2024
sps-news.com
No comments
អាល្លឺម៉ង់ ៖ ផ្ដើមដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលរសៀលនៅមាតុប្រទេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលោកជំទាវ កែ សួនសុភី ស សុខា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ជួបពិភាក្សាការងារជាមួយឯកឧត្តម Tomas Kiechle អភិបាលក្រុង Kempten។
កិច្ចពិភាក្សា បានរៀបចំឡើងនៅសាលប្រជុំនៃសាលាក្រុង Kempten ដោយមានការចូលរួមពីលោកបណ្ឌិត Richard Schiebl ប្រធានស្ថាប័នជំនាញអាល្លឺម៉ង់ និងមន្រ្តីជាន់ខ្ពស់សាលាក្រុង Kempten មួយចំនួនទៀត។ កិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញពីភាគីអាល្លឺម៉ង់លើប្រធានបទស្ដីពី «ភាពខុសគ្នានៃរដ្ឋាភិបាលក្នុងស្រុកស្វីស និងអាល្លឺម៉ង់»។ ក្នុងបទបង្ហាញលើប្រធានបទស្ដីពី ភាពខុសគ្នានៃរដ្ឋាភិបាលក្នុងស្រុកស្វីស និងអាល្លឺម៉ង់ ឯកឧត្តមអភិបាលក្រុង និងលោកបណ្ឌិត ដោយមានការចូលរួមពីអ្នកជំនាញខាងវិមជ្ឈការនិងអភិបាលកិច្ចមូលដ្ឋានផង បានគូសបញ្ជាក់ជូនឯកឧត្តមអភិសន្តិបណ្ឌិត និងគណៈប្រតិភូកម្ពុជា អំពីកម្រិតរដ្ឋបាលខុសៗគ្នា គោលការណ៍នៃក្របខណ្ឌសហប្រតិបត្តិការរបស់សហព័ន្ធ ទិដ្ឋភាពរួមនៃប្រព័ន្ធរដ្ឋបាលមូលដ្ឋាននៅអាល្លឺម៉ង់ និងគោលការណ៍ណែនាំស្តីពីច្បាប់រដ្ឋ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី អមដោយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាសតម្កល់នៅសាលាក្រុង Kempten ព្រមទាំងថតរូប និងផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍ជាមួយភាគីអាល្លឺម៉ង់ មុននឹងបន្តទស្សនកិច្ចមន្ទីរពិសោធន៍ នៃអនាគត (Future Lab) និងស្តាប់បទបង្ហាញស្តីពី «យុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ នៃក្រុង Kempten»។ នៅពេលធ្វើបទបង្ហាញពាក់ព័ន្ធនឹងយុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ នៃក្រុង Kempten លោកបណ្ឌិត Richard Schiebl និងលោក Andreas Ellinger មន្ត្រីជំនាញផ្នែករដ្ឋាភិបាលអេឡិចត្រូនិក ដែលក៏មានបទពិសោធន៍ផ្នែកសិក្សាស្រាវជ្រាវជាច្រើនឆ្នាំអំពីទីក្រុងឆ្លាត បានចែលរំលែកអំពីគោលបំណង នៃការរៀបចំមន្ទីរពិសោធន៍នៃអនាគត ភ្ជាប់នឹងលក្ខណៈពិសេស ក៏ដូចជាដំណើរការប្រព្រឹត្តទៅនៃការរៀបចំទីក្រុងដោយភ្ជាប់នឹងបច្ចេកវិទ្យាឌីជីថល។ សូមបញ្ជាក់ថាទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំគណៈកម្មាធិការ និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់ដឹកនាំជាស្ត្រី នៃរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួនទៀត៕AAA
អ្នកនិពន្ឋ:
ព័ត៌មានជាតិ
Newer Post
Older Post
Home
0 comments:
Post a Comment
Popular Posts
ព្រឹកនេះ សម្តេចតេជោហ៊ុនសែនអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ១៧ឆ្នាំ នៅវិមានសន្តិភាព
ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃ ពីម៉ោង ៧ព្រឹកនេះ តទៅ ដោយការបង់ប្រាក់នឹងត្រូវធ្វើឡើង តាមចម្ងាយជាក់ស្តែង
មន្ទីរសុរិយោដីខេត្តព្រះសីហនុចុះពិនិត្យវាស់វែងទីតាំងដី តាមពាក្យបណ្ដឹងរបស់តំណាងប្រជាពលរដ្ឋ ប្ដឹងទប់ស្កាត់ ផ្អាកផ្ដល់វិញ្ញាបនបត្រ20ប័ណ្ណ ក្នុងទំហំដី135ហិចតា ដែលមានទំនាស់ជិត20ឆ្នាំ
ព្រឹកថ្ងៃនេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តជួបកម្មករជិត ២ម៉ឺននាក់ទៀត នៅក្រុងតាខ្មៅ
មេឈ្មួញធ្វើសារាចរណ៍រកស៊ីឈើយ៉ាងរលូននៅកំបន់D3ស្រុកស្នួលខេត្តក្រចេះ
ព្រះវិហារករណីបទល្មើសនេសាទដាក់រ៉ាវក្រុងព្រះវិហារនិងស្រុកត្បែងមានជ័យ។ជាអាណាធិបតេយ្យនៅចំណុចអូរព្រាលនិងចំណុចព្រែកអញ្ចាញ។
សង្វៀនជល់មាន់ បើកលេងយ៉ាងពេញទំហឹងក្នុង ភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត
ទឹកឈូ ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពលទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តមិនចេះជិនណាយ
ទីតាំងសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរ មួយន្លែងលេងយ៉ាងបានយ៉ាងរលូនគ្មាន អាជ្ញាធរមានសមត្ថកិច្ចចុះមកបង្ក្រាបសោះឡើយ
អុញនោះបែកធ្លាយព័ត៌មានមានម៉ាស៊ីនជ្រៀកឈើអនាធិបតេយ្យចំនួន 2 គ្រឿងធ្វើសកម្មភាពច្រៀកឈើជាច្រើនម៉ែត្រគីបនៅចំណុចមាត់ស្ទឹងកំពុងស្ដេចស្ថិតក្នុងភូមិកំពង់ស្ដេចឃុំក្រវ៉ាស្រុកបារាយណ៍ខេត្តកំពង់ធំអាជ្ញាធររក្សាភាពស្ងៀមស្ងាត់
0 comments:
Post a Comment