-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, March 27, 2024

ក្រសួងការបរទេសកម្ពុជានឹងបន្តប្រើប្រាស់យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចជំរុញសេដ្ឋកិច្ចជាតិទៅក្នុងតំបន់ និងអន្តរជាតិ

ចំនួនអ្នកទស្សនា: Views


មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ថា រាជរដ្ឋាភិបាល​នឹងបន្ត​ប្រើប្រាស់​យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចជំរុញសេដ្ឋកិច្ចជាតិទៅក្នុងតំបន់ និងអន្តរជាតិ។

ថ្លែងក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំបូកសរុបសមិទ្ធផលការងាររយៈពេល៣ឆ្នាំ នៃ​ការ​អនុវត្ត​យុទ្ធសាស្រ្ត​ការទូតសេដ្ឋកិច្ច និងប្រមូលធាតុចូលសម្រាប់រៀបចំយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ឆ្នាំ​២០២៤-២០២៨ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឈីវ យីស៊ាង រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា យុទ្ធសាស្ត្រការទូត​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បានដាក់ឲ្យអនុវត្តក្នុងពេលដែលដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន អតីត​រដ្ឋមន្ត្រីក្រសួងការបរទេសនៅសហប្រតិបត្តិការអន្តរជាតិកាលពីឆ្នាំ២០២១។

ឯកឧត្តមបន្តថា ក្នុងនោះវិស័យការទូតសេដ្ឋកិច្ចត្រូវ​បានចាត់ទុក​គឺ​ជា​យុទ្ធសាស្ត្រ​ដ៏មា​ន​សារៈ​សំខាន់​មួយ ហើយយុទ្ធសាស្ត្រនេះទទួលទទួលបានការគាំទ្រពីសម្ដេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋ​មន្ត្រី​ដោយគ្រានោះការរៀបចំយុទ្ធសាស្ត្រនេះស្របពេលសកលលោក និងកម្ពុជា​ផងដែ​រ​កំ​ពុងប្រឈមដោយសារវិបត្តិជាសកលនៃជំងឺកូវីដ-១៩។

ឯកឧត្តមមានប្រសាសន៍ថា ក្រោមគំនិតដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋ​មន្ត្រី បានប្រែក្លាយការប្រឈមស្ថានភាពនេះទៅជាឱកាសសម្រាប់កម្ពុជា ដើម្បី​ចាប់​យក​ការ​ពង្រឹង​យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ក្នុងការជំរុញសេដ្ឋកិច្ច សង្គម វប្បធម៌របស់កម្ពុជា។ ជាក់ស្តែង ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ក្រុមការងារសម្របសម្រួលការងារការទូតសេដ្ឋកិច្ច ដែល​បានខិតខំប្រឹងប្រែងអនុវត្តការទូតសេដ្ឋកិច្ចរយៈពេលបីឆ្នាំកន្លងមក ពីឆ្នាំ២០២១ ដល់​២០២៣ រហូតសម្រេចបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។

នាឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ ថ្លែងថា ក្នុងរយៈកាល៣ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រនេះ ក្នុង​នាមសេនាធិការ ដែលសហការជាមួយក្រសួងពាក់ព័ន្ធបានខិតខំធ្វើការយ៉ាងសកម្ម ក្នុង​គោលដៅ​៖ ទី១) ជំរុញពាណិជ្ជកម្មអន្តរជាតិ តាមរយៈ ការរៀបចំ និងចូលរួម​ពិព័រណ៍​ជំរុញ​ការ​នាំ​ចេញ​ផលិត​ផលខ្មែរ និងពង្រីកទីផ្សារជាមួយប្រទេសជាដៃគូសំខាន់ៗ, ទី២) ទាក់ទាញ​វិនិយោគិន​បរទេស ដោយសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្សព្វផ្សាយពីច្បាប់ វិនិយោគ ការលើកទឹកចិត្តពិសេស ក្នុងវិស័យអាទិភាព និងស្ថានភាពអំណោយផល សម្រាប់​វិនិយោគិន​នៅ​កម្ពុជា និងទី៣) ផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរ ពិសេសម្ហូបខ្មែរ លើឆាក​អន្តរជាតិ ដោយបានការចងក្រងសៀវភៅ មុខម្ហូប - កេរដំណែលស្នាដៃម្ហូបខ្មែរ» រហូត​ទទួល​បាន​រង្វាន់​អន្តរជាតិចំនួន ៤ និង បានរៀបចំទស្សនកិច្ចសិក្សាជូនអង្គទូតប្រចាំកម្ពុជា ដែល​មាន​និវេសដ្ឋាន​នៅ​ប្រទេសជិតខាងកម្ពុជា រួមទាំងទស្សនកិច្ច-ធុរកិច្ចនានា ដោយក្នុង​នោះ​ក៏​មាន​ជា​ការ​រៀបចំ​ទទួល​អាហារពេលល្ងាចជាលក្ខណៈម្ហូបខ្មែរ និងកម្មវិធី​ដំណើរ​កម្សាន្ត​ទៅ​តាម​រមណីយ​ដ្ឋាន​ប្រាសាទ​បុរាណ​ជាដើម។

ឯកឧត្តម បញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក “ការទូតសេដ្ឋកិច្ច» ជា​វិស័យ​អាទិភាព​មួយ ដើម្បីពង្រឹងចំណងមិត្តភាពជាមួយ មិត្តចាស់ ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ដៃ​គូ​សក្តានុពល និងលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ក្នុងន័យ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ និងធ្វើសមាហរណកម្មទៅក្នុងតំបន់ និងអន្តរជាតិ។

សូមជម្រាបថា យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច រៀបចំឡើងក្នុងគោលបំណង ផ្សារភ្ជាប់​គោល​នយោបាយ​ការ​បរទេស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយប្រើប្រាស់មធ្យោបាយការទូត ក្នុង​ការ​ចូល​រួម​លើក​កម្ពស់ពាណិជ្ជកម្មអន្តរជាតិ, ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស, លើកកម្ពស់​វិស័យ​ទេសចរណ៍ និងជំរុញការផ្លាស់ប្តូរវប្បធម៌ និងកីឡា ដើម្បីចូលរួម​ពង្រឹង​ចន្ទល់​កំណើន​សេដ្ឋកិច្ច, កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើក​កម្ពស់​ផល​ប្រយោជន៍​កម្ពុជា​នៅ​ក្នុង​តំបន់ និងអន្តរជាតិ៕





0 comments:

Post a Comment