នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅប្រជុំទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក លី សារី អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
អង្គប្រជុំបានពិភាក្សា និងកំណត់គោលការណ៍ដោយកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដែលនឹងប្រារព្ធក្នុងអំឡុងខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២៦។ដោយឡែកចំពោះ សមាសភាពចូលរួមមានសរុប ៨៨ប្រទេស ក្នុងនោះ ៥៤ប្រទេសជាសមាជិក២៧ប្រទេស ជាអ្នកសង្កេតការ ៧ប្រទេសចូលរួម។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ គឺជាឱកាសល្អសម្រាប់ប្រទេសកម្ពុជា លើគ្រប់វិស័យ សេដ្ឋកិច្ច សង្គម គ្រួសារ ឯកជន ជាពិសេសទេសចរណ៍ វប្បធម៌ បរិស្ថាន និងការទូត។ ល។
0 comments:
Post a Comment