-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, February 19, 2024

អភិបាលខេត្តកណ្ដាល៖ ការរីចម្រើនវិស័យពុទ្ធសាសនានៅកម្ពុជា ឆ្លុះបញ្ចាំងឱ្យឃើញពីគុណតម្លៃរបស់មេដឹកនាំ និងសុខសន្តិភាពដែលមិនអាចកាត់ថ្លៃបាន

ចំនួនអ្នកទស្សនា: Views

(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា សមិទ្ធផលថ្មីៗដែលបានកើតឡើងក្នុងព្រះពុទ្ធសាសនា បានបង្ហាញឱ្យឃើញពីការរីកចម្រើន ក្នុងវិស័យពុទ្ធចក្រ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៏សំខាន់ គឺប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។ ពិសេសទាំងនេះបានមកដោយសារកម្ពុជាមានមេដឹកនាំពេញដោយសមត្ថភាព និងគុណធម៌។

លោកអភិបាលខេត្តថ្លែងបែបនេះនៅក្នុងពិធីសម្ពោធសមិទ្ធផល និងស្រោចស្រពសុគន្ធវារី ព្រះចៅអធិការ វត្តប្រាសាទរង្សី នៅភូមិកំពង់ប្រាសាទ ឃុំស្វាយរំពារ ស្រុកមុខកំពូល កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកអភិបាលខេត្តបានបញ្ជាក់ជូនប្រជាពលរដ្ឋ ដែលបានចូលរួមថា កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេសជាតិយើង ព្រោះប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាពផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាពរបស់ប្រជាពលរដ្ឋបានល្អប្រសើរ ដូច្នេះសន្តិភាព គឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍។ ជោគជ័យទាំងនេះ ផ្តើមចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក នៃនយោបាយឈ្នះឈ្នះ និងជាបិតាសន្តិភាពរបស់កម្ពុជា។

លោកបានលើកឡើងពីការបាត់បង់ស្ទើរតែសាបសូន្យទៅហើយនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនូវវិស័យសាសនា និងហេដ្ឋារចនាសម្ព័ន្ធនានា តែដោយសារថ្ងៃជ័យជនះ ៧មករា ឆ្នាំ១៩៧៩ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាមរយៈគោលនយោបាយឈ្នះឈ្នះ បានធ្វើឱ្យប្រទេសជាតិទាំងមូល មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ដូច្នេះយើងទាំងអស់គ្នាត្រូវអរគុណដល់សន្តិភាព និងត្រូវចូលរួមគាំទ្រថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាលកម្ពុជាជារៀងរហូត ដើម្បីភាពរីកចំរើន និងការអភិវឌ្ឍកាន់តែខ្លាំងឡើងជាលំដាប់ ប្រសិនបើគ្មានសន្តិភាព គ្មានស្ថិរភាពនយោបាយ យើងមិនអាចកសាងសមិទ្ធផលនានា និងជួបជុំគ្នាធ្វើបុណ្យទានសប្បាយរីករាយដូចថ្ងៃនេះបានទេ។

លោកអភិបាលខេត្ត បានបន្តថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់អាទិភាព ជាគន្លឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង ឌីជីថល ដោយតម្កល់មនុស្សជាអាទិភាពនៅលើគេ។ នយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជាអនាគតកាល សម្រាប់ការកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកការ រីកចម្រើនលើគ្រប់វិស័យ ប្រកបដោយចីរភាព និងបរិយាប័ន្ន។

ជាមួយគ្នានេះដែរលោក យី យ៉េន អភិបាលស្រុកមុខកំពូល បានបញ្ជាក់ថា សមិទ្ធផលដែលដាក់សម្ពោធនាពេលនេះ រួមមាន៖ សាលាធម្មសភា ខ្លោងទ្វារ កុដិ ១ខ្នង កម្ពស់២ជាន់ មាន៤បន្ទប់ និងកុដិជួសជួលថ្មី ១ខ្នង កម្ពស់២ជាន់ មាន៣បន្ទប់។ លោកអភិបាលស្រុកបានបញ្ជាក់បន្ថែមថា ទូទាំងស្រុកមុខកំពូល មានវត្តចំនួន ២៤វត្ត សាលាពុទ្ធិកៈ បឋមសិក្សាចំនួន ១២កន្លែង សាលាវិបស្សនាចំនួន ៣កន្លែង ព្រះសង្ឃមានចំនួន ៤១២អង្គ។ ស្រុកក៏មានវិហារឥស្លាមចំនួន ៣កន្លែង និងវិហារសាសនាគ្រឹស្ត ចំនួន២កន្លែងផងដែរ៕

0 comments:

Post a Comment