-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, January 25, 2024

លោកជំទាវ ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.»

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ នាសៀលថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ នៃ គ.ជ.ក.ប. ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍ ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន និងសមាជិក គ.ជ.ក.ប. ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការពិនិត្យលើវឌ្ឍនភាពក្នុងការបំពេញតួនាទី និងភារកិច្ចរបស់លេខាធិការដ្ឋាននៃ គ.ជ.ក.ប. ដែលសំដៅដល់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម។ ក្នុងនោះផងដែរ អង្គប្រជុំក៏បានពិនិត្យលើវឌ្ឍនភាពការទទួល និងដោះស្រាយបណ្តឹងដែលត្រូវបានសាធារណៈជន ដាក់ពាក្យបណ្តឹងមកកាន់អគ្គនាយកដ្ឋាន ក.ប.ប. នាពេលកន្លងមក ដើម្បីស្វែងរកយន្តការនៃការដោះស្រាយបណ្តឹងទាំងនោះឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។

ជាមួយគ្នានេះ អង្គប្រជុំក៏បានធ្វើការពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងប្រកាសស្តីពីការអនុវត្តមិនសុចរិតក្នុងធុរកិច្ច ដែលសេចក្តីព្រាងប្រកាសនេះ មានគោលបំណងក្នុងការការពារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ តាមរយៈការកំណត់អំពីការអនុវត្តមិនសុចរិតនានាក្នុងធុរកិច្ចដែលមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់៕







0 comments:

Post a Comment