-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, December 9, 2023

រដ្ឋមន្ដ្រី ចម និម្មល ដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.»

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ គ.ប.ក. ដែលមានការចូលរួមពីអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងសមាជិក គ.ប.ក. ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

​កិច្ចប្រជុំលើកដំបូងរបស់ គ.ប.ក. នេះ មានគោលបំណងផ្តល់ឱកាសដល់អនុប្រធាន និងសមាជិក គ.ប.ក. បានជួបពិភាក្សាការងារ មានមតិសំណេះសំណាល និងណែនាំខ្លួន។ នៅក្នុងអាណត្តិថ្មីនេះ ដើម្បីបន្តនូវបេសកកម្មជំរុញ និងលើកកម្ពស់គោលនយោបាយនិងច្បាប់ស្តីពីការប្រកួតប្រជែងនៅកម្ពុជា។​

កិច្ចប្រជុំលើកដំបូងនេះ បានផ្តោតសំខាន់លើរបៀបវារៈចំនួន៣រួមមាន៖

*ទី១៖ ការអានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការតែងតាំងសមាសភាពនៃ គ.ប.ក. ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣

*ទី២៖ មតិសំណេះសំណាល និងការណែនាំខ្លួន ដោយសមាជិក សមាជិការបស់ គ.ប.ក.

*ទី៣៖ ការធ្វើបទបង្ហាញចំនួន ៤ ដោយលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាសមាជិក គ.ប.ក. លើ៖ ក៖ របាយការណ៍លទ្ធផលការងាររបស់ គ.ប.ក. និងលេខាធិការដ្ឋាននៃ គ.ប.ក. ដែលសម្រេចបាននាពេលកន្លងមក, ខ៖ អនុក្រឹត្យស្ដីពីការ​រៀបចំនិងការប្រព្រឹត្តទៅរបស់ គ.ប.ក., គ៖ បទបញ្ជាផ្ទៃក្នុងស្តីពីរបៀបរបបការងាររបស់ គ.ប.ក. និងឃ៖ ផែនការសកម្មភាពរបស់ គ.ប.ក.​។

ជាលទ្ធផល អង្គប្រជុំបានពិនិត្យ និងពិភាក្សាជារួមលើខ្លឹមសារនៃបទបង្ហាញទាំង ៤ខាងលើ ព្រមទាំងកំណត់ផែនការសកម្មភាពការងារសម្រាប់ឆ្នាំ២០២៤ របស់ គ.ប.ក. និងអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាលេខាធិការដ្ឋាន។ ទន្ទឹមនេះ អង្គប្រជុំក៏បានសម្រេច៖

*ទី១៖ ស្នើឲ្យលេខាធិការដ្ឋាន គ.ប.ក. ធ្វើការសិក្សាបន្ថែមលើការកែសម្រួលនូវប្រការពាក់ព័ន្ធមួយចំនួនក្រោមបទបញ្ជាផ្ទៃក្នុងស្តីពីរបៀបរបបការងាររបស់ គ.ប.ក. ដើម្បីជំរុញនូវដំណើរការកិច្ចប្រជុំរបស់ គ.ប.ក. ឲ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល

*ទី២៖ កំណត់កិច្ចប្រជុំបន្ទាប់នៅក្នុងសប្តាហ៍ទី៤ ខែមករា ឆ្នាំ២០២៤៕

0 comments:

Post a Comment