-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, December 4, 2023

រដ្ឋមន្ដ្រីសុខាភិបាល ​ផ្ដល់អនុសាសន៍គន្លឹះ ដើម្បីអនុវត្ដការងារមានប្រសិទ្ធភាព ក្នុងឱកាសបិទសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំ របស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លើកទី១​

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំ របស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លើកទី១ក្រោមប្រធានបទ «ការអនុវត្តវេជ្ជាសាស្ត្រឱ្យបានល្អប្រសើរ​» ដែលប្រព្រឹត្ដទៅនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ នាសណ្ឋាគារភ្នំពេញ។

ក្នុងឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍ជូន ដល់អង្គសន្និសីទនូវគន្លឹះសំខាន់ៗ សម្រាប់ជាបទពិសោធន៍​ដើម្បីឱ្យអនុវត្តការងារមានប្រសិទ្ធិភាពដូចខាងក្រោម៖

* កុំតូចចិត្ត ឫអន់ចិត្តអ្វីបើគេមិនទាន់ស្គាល់យើង ត្រូវសួរខ្លូនឯងថាតើយើងបានធ្វើអី្វល្អៗ ដែលឱ្យគេស្គាល់ហើយឫនៅ?

* ដើម្បីវិនិច្ឆ័យទៅលើនរណាម្នាក់ គេត្រូវស្វែងយល់ទៅលើគុណភាពការងាររបស់បុគ្គលនោះ

* រាល់ការងារថ្មីៗ​ ត្រូវរៀនសូត្រអោយបាន​ រយៈមួយយូរគ្រប់គ្រាន់ជាបទពិសោធន៍ និងបង្កើតអោយបានជាទម្លាប់ល្អ

* គុណតម្លៃថ្លៃថ្លាយូរអង្វែង បានដោយការលះបង់ពិតប្រាកដ ដោយបម្រើផលប្រយោជន៍មនុស្សទូរទៅ (លើសអំពីប្រយោជន៍បុគ្គលខ្លួនម្នាក់) និងមិនមែនដោយការដោះដូរបានភ្លាមនោះទេ

* យកការគិត (គំនិត) និងពេលវេលា ជាដើមទនដើម្បីសម្រេចបានជោគជ័យក្នុងវិជ្ជាជីវៈខ្លួន។

លើសពីនោះលោកសាស្រ្តារដ្ឋមន្រ្តី ក៏បានលើកយកនូវចំណុច​ ដើម្បីក្លាយជាគ្រូពេទ្យល្អ​ «ត្រូវចេះលះបង់​ និងត្រូវផ្តើមចេញពីខ្លួនឯងល្អជាមុនសិន ទើបអាចក្លាយជាគ្រូពេទ្យម្នាក់ល្អបាន​។ បន្ថែមពីនេះគឺ ត្រូវមានទំនាក់ទំនងល្អជាមួយអ្នកជំងឺ​ ត្រូវខិតខំបម្រើសេវាឱ្យអ្នកជំងឺទុកចិត្ត​ ត្រូវចេះឈឺឆ្អាលជាមួយអ្នកជំងឺ​ ចូលរួមសោកស្តាយពេលអ្នកជំងឺមិនអាចជួយសង្រ្គោះបាន​ និងគិតអំពីផលលំបាករបស់អ្នកជំងឺនិងក្រុមគ្រួសារគាត់»។

ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់សាស្ត្រាចារ្យ សាស្ត្រាចារ្យរង សាស្រ្តាចារ្យជំនួយ ដែលអញ្ជើញមកពីបណ្តាមន្ទីរពេទ្យជាតិ បានដែលបានចូលរួមធ្វើបទបង្ហាញ និងការចែករំលែកបទពិសោធន៍ល្អៗ ជូនដល់សមាជិកក្រុមគ្រូពេទ្យ TYDA និងបានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមានសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំ របស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដ៏មានសារ:សំខាន់នេះឡើង។

ក្រុមគ្រូពេទ្យ TYDA បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ក្នុងការបង្ខិតសេវាសុខភាពសាធារណៈ​ឲ្យកាន់​តែគៀកដល់បងប្អូនប្រជាពលរដ្ឋ និងមិនប្រកាន់ជាតិ​សាសន៍ ពណ៌សម្បុរ ឬ និន្នាការ​នយោបាយឡើយ​។ ជាពិសេសបានចូលរួមសកម្មភាពផ្តល់សេវាសុខភាពជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាលរដ្ឋ ដល់ទីកន្លែង​ និងតាមទីជនបទដាច់ស្រយាលនានា។ លើសពីនេះក៏បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៍ដូចជាផ្ដល់ឱកាសដល់និសិ្សត និងយុវជនស្ម័គ្រចិត្តដ៍ទៃទៀត ក្នុងការចូលរួមបម្រើការងារមនុស្សធម៌ដល់សង្គមជាតិផងដែរ៕

0 comments:

Post a Comment