-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, November 7, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះកីឡាករខ្មែរ និងកីឡាករបរទេសទាំងអស់ ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ​ ក្នុងស្មារតីកីឡា និងមិត្តភាព ក្នុងការប្រកួតប្រដាល់គុនខ្មែរកាលពីម្សិលមិញ ដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍ Town

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមរយៈបណ្តាញតេឡេក្រាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះកីឡាករខ្មែរ និងកីឡាករបរទេសទាំងអស់ ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ​ ក្នុងស្មារតីកីឡា និងមិត្តភាព ក្នុងការប្រកួតប្រដាល់គុនខ្មែរ ដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍ Town។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «កាលពីយប់មិញ​ ខ្ញុំ​ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រើនបានតាមដាន ការប្រកួតប្រដាល់គុនខ្មែរដែលរៀបចំដោយទូរទស្សន៍​ TOWN។

សូមអបអរសាទរ និងកោតសរសើរចំពោះកីឡាករខ្មែរ និងកីឡាករបរទេសទាំងអស់ ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ​ ក្នុងស្មារតីកីឡា និងមិត្តភាព ក្នុងការប្រកួតប្រដាល់គុនខ្មែរកាលពីយប់ម្សិល ដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍ Town។

លទ្ធផលឈ្នះចាញ់ គឺជារឿងធម្មតាសម្រាប់កីឡាករ។ អ្វីដែលសំខាន់ គឺកីឡាករ​ទាំងអស់ ពិតជាបានប្រឹងប្រែងប្រកួតអស់ពីកម្លាំងកាយចិត្ត​ និងបញ្ចេញនូវបច្ចេកទេស​ និងទេពកោសល្យរៀងៗខ្លួន ក្នុងការប្រកួតនោះ ប្រកបដោយស្មារតីមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងប្រកបដោយវិជ្ជាជីវៈ។

ជាពិសេស ខ្ញុំមានមោទនភាពចំពោះកីឡាប្រដាល់គុនខ្មែរ និងកីឡាករគុនខ្មែររបស់យើងគ្រប់រូប ក្នុងនោះរួមមាន៖ កីឡាករ រុំ សំណាង (ព្រំ សំណាង), ធឿន ធារ៉ា, រឿង សោភ័ណ្ឌ, ផល សោភ័ណ្ឌ, បឺត សង្ឃឹម និង កីឡាករ ឈុត សេរីវណ្ណថង»៕

0 comments:

Post a Comment