-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Sunday, November 26, 2023

ភ្ញៀវទេសចរអន្តរជាតិសម្ដែងក្ដីសប្បាយរីករាយ ក្នុងការមកទស្សនាការប្រណាំងទូក សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ: ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ភ្ញៀវទេសចរអន្តរជាតិសម្ដែងក្ដីសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ក្រោយពីខកខាន អស់រយៈពេល៣ឆ្នាំកន្លងមក ខណៈពួកគេបានមកទស្សនាការប្រណាំងទូកផ្ទាល់ នៅខាងមុខព្រះបរមរាជវាំង។

ព្រះរាជពិធីរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងបរិយាកាសសប្បាយរីករាយក្រោមម្លប់នៃសុខសន្តិភាព ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងភ្ញៀវទេសអន្តរជាតិ អាចចូលរួមព្រះរាជពិធីបុណ្យនេះបានយ៉ាងសប្បាយរីករាយ។

ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឱ្យដឹងថា គិតពីម៉ោង១០ព្រឹកដល់ម៉ោង១ជាងរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដែលជាថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ មានភ្ញៀវទេសចរអន្តរជាតិជាង១ពាន់នាក់ហើយ ដែលបានមកអង្គុយក្នុងពន្លាទេសចរណ៍ ស្ថិតនៅមុខព្រះបរមរាជវាំង ដើម្បីទស្សនាការប្រណាំងទូក៕

0 comments:

Post a Comment