-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, October 14, 2023

គ្រប់ទីវត្តអារាម រៀបចំសន្តិសុខសណ្តាប់បានល្អក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ :ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅទូទំាងប្រទេស បានសម្តែងនូវក្តីសប្បាយរីករាយ ក្នុងការធ្វើបុណ្យទានប្រកបដោយ សទ្ធាជ្រះថា ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ដោយសារតែគ្រប់វត្តអារាមមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ។

ក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌឆ្នាំនេះ ពុទ្ធបរិស័ទខ្មែរគ្រប់ស្រទាប់វណ្ណៈ បានចេញទៅធ្វើបុណ្យ យ៉ាងច្រើនកុះករ មិនថាទីក្រុងឬជនបទដាច់ស្រយាលឡើយ ដោយម្នាក់ៗសុទ្ធតែបង្ហាញពីអារម្មណ៍ សប្បាយរីករាយ ជ្រះថ្លាក្នុងការធ្វើបុណ្យទានទៅតាម ប្រពៃណីជាតិខ្មែរយើង។

លោកស្រី សយ សាវី ប្រជាពលរដ្ឋរស់នៅស្រុកមុខកំពូល ខេត្តកណ្តាល បានរៀបរាប់ថា ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌឆ្នាំនេះ រូបគាត់ផ្ទាល់ និងក្រុមគ្រួសារ បានទៅធ្វើបុណ្យប្រកបដោយសទ្ធាជ្រះថ្លា ជួបជុំក្រុមគ្រួសារ កូនចៅយ៉ាងសប្បាយរីករាយ ព្រោះនៅតាមទីវត្តអារាមក៏ឃើញមានគណៈកម្មការវត្ត និងកម្លាំងប៉ុស្តិ៍ បានរៀបចំកម្លាំងសន្តិសុខសណ្តាប់ធ្នាប់យ៉ាងល្អ ។

លោកស្រីបានបន្តថា នៅតាមទីវត្តអារាមនានា មិនត្រឹម តែបានរៀបចំអនាម័យ បរិស្ថាន បានស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ក៏បាន ល្អដែរ មិនខ្លាចបាត់ទ្រព្យសម្បត្តិ ឬរបស់របរមានតម្លៃផ្សេងៗឡើយ។

«ខ្ញុំមើលឃើញថាមិនថារូបខ្ញុំនិងប្រជាពលរដ្ឋដ៏ទៃទេឃើញថាសប្បាយរីករាយក្នុងការធ្វើបុណ្យទាន ដោយសារវត្តមានការបណ្តឹងសណ្តាប់ធ្នាប់ល្អ ហើយគណៈកម្មការវត្តក៏ដូចជាប្រជាការពារ និង សមត្ថកិច្ច គេរៀបចំសណ្ដាប់ធ្នាប់បានល្អរៀបចំម៉ូតូឡានបានល្អណាស់ក្នុងវត្ត មិនឱ្យពុទ្ធបរិស័ទព្រួយបារម្ភ រឿងបាត់របស់របរឡើយ ហើយយើងមកធ្វើបុណ្យសប្បាយចិត្តតាមសទ្ធាជ្រះថ្លាទាំងអស់គ្នា ហើយឆ្នាំនេះ គ្រប់វត្តអារាមមនុស្សមកច្រើនគ្រប់ៗវត្ត»។

ចំណែកលោក ជឹម វណ្ណី ប្រជាពលរដ្ឋ មកពីរាជធានីភ្នំពេញ ក៏បានសំដែងក្តីរីករាយដែរថា ចំពោះការ រៀបចំសន្តិសុខសណ្តាប់ធ្នាប់ នៅតាមទីវត្តអារាមនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីទប់ស្កាត់ ជនឆ្លៀតឱកាសមួយចំនួន ដែលតែងតែលួចបន្លំប្រព្រឹត្តអំពើឆក់លួចនៅក្នុងវត្ត នៅពេលមានប្រពលរដ្ឋ ច្រើនកុះករ ។

លោក លឹម សុខលីម ប្រជាការពារនៅក្នុងវត្តសិរីមង្គលបានឱ្យដឹងថា ទីអារាមនេះ មានសុវត្ថិភាពល្អ ណាស់ ដោយមានកម្លាំងការពារ សហការគ្នាជាមួយអាជ្ញាធរមូលដ្ឋានព្រមទាំងសមត្ថកិច្ចនិងគណៈកម្មការ វត្ត បានរៀបចំសណ្តាប់ធ្នាប់ ទៅតាមគោលដៅមួយៗច្បាស់លាស់ ដើម្បីផ្តល់ភាពងាយស្រួល ដល់ពលរដ្ឋ យើងមកធ្វើបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដោយមិនមានការភ័យខ្លាច ។

«ខ្ញុំជាប្រជាការពារមានគ្នាប្រាំមួយនាក់ បានសហការជាមួយសមត្ថកិច្ចរៀបចំសណ្តាប់ធ្នាប់ ដូចជាម៉ូតូនិងរថយន្តជូនប្រជាពលរដ្ឋដែលគាត់មកវត្តដំរីសយើងនេះឱ្យបានសុខសប្បាយមិនភ័យខ្លាចអ្វីទេ ដោយប្រជាការពារបានរៀបចំសណ្តាប់ធ្នាប់បានល្អដូចជាម៉ូតូបានកិបសំបុត្រជូនពួកគាត់ ហើយរថយន្ត រៀបចំដាក់ជាជួរ ដើម្បីរៀបចំចរាចរណ៍ឱ្យគាត់ងាយស្រួល ក្នុងធ្វើបុណ្យទាន ដោយសទ្ធាជ្រះថ្លា ធានាសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើបុណ្យនាខែម៉ន់សន្តរដូវបិណ្ឌភ្ជុំមិនឱ្យបាត់បង់ទេ»។

សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២៣នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣០ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដែលជាពេលវេលា ដែលបង ប្អូនប្រជាពលរដ្ឋខ្មែរ មានឱកាសក្នុងការធ្វើបុណ្យសន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែង ជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានានៅទូទំាងប្រទេស៕ ដោយ៖  វ៉ែន សុវុទ្ធីឫ, សម្រួលផ្សាយ៖ dara

0 comments:

Post a Comment