-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, October 30, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នឹងសាកល្បងបំពាក់បច្ចេកវិទ្យានៅមជ្ឈមណ្ឌលមួយនៅខេត្តតាកែវ ដើម្បីឱ្យពលរដ្ឋស្នើសុំការផ្តល់សេវាតាមឌីជីថលដោយខ្លួនឯង ដែលចូលរួមចំណែកកាត់បន្ថយការចំណាយ និងវេលា

ចំនួនអ្នកទស្សនា: Views

(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នាពេលខាងមុខនេះ រាជរដ្ឋាភិបាល នឹងសាកល្បងបំពាក់ប្រព័ន្ធបច្ចេកវិទ្យា នៅមជ្ឈមណ្ឌលមួយនៅខេត្តតាកែវ ​ក្នុងការឱ្យពលរដ្ឋស្នើសុំការផ្តល់សេវាសាធារណៈតាមឌីជីថលដោយខ្លួនឯង ដើម្បីជំរុញការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិឱ្យកាន់តែប្រសើរ​ និងកាត់បន្ថយការចំណាយ និងពេលវេលា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ធ្វើឡើងក្នុង​ឱកាសសម្ដេច​អញ្ជើញជាអធិបតីភាពសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

សម្តេចបានកត់សម្គាល់​ថា បច្ចុប្បន្ននេះ ការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋមានភាព​ល្អប្រសើរហើយ ​ប៉ុន្តែរាជរដ្ឋាភិបាលចង់ឃើញការផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរថែមទៀត។ ហើយប្រព័ន្ធបច្ចេកវិទ្យានឹងតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនប្រជាពលរដ្ឋនៅពេលចង់ធ្វើអ្វីមួយមិនចាំបាច់មកដោយផ្ទាល់នោះទេ ប្រជាពលរដ្ឋអាចស្នើសុំតាមទូរសព្ទដៃបានតែម្តង។

សម្តេចគូសបញ្ជាក់ថា ជំហានដំបូង រាជរដ្ឋាភិបាល នឹងសាកល្បងបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យាមួយនៅខេត្តតាកែវ។

​សម្តេចធិបតីមានប្រសាន៍បន្តថា «យើងបង្កើន និងសាកល្បង នៅខេត្តតាកែវ បង្កើតកន្លែងមួយ ​គឺមជ្ឈមណ្ឌល​បច្ចេកវិទ្យា ដើម្បីប្រជាពលយកចុះឈ្មោះ ឬបំពេញបែបបទស្នើសុំ​សេវាអីមួយចំនួនពីថ្នាក់ខេត្ត។ ជួនកាលគាត់មិនបាច់មកទេ គាត់ដាក់តាមហ្នឹងហើយចាំជិះមកទទួល ឬមួយក៏ផ្ញើទៅដល់ ។ ព្រោះឥលូវបច្ចេកវិទ្យាយើងមានហើយ កាត់បន្ថយវេលា និងចំណាយរបស់បងប្អូនឡើងមក។»

សម្តេចបានថ្លែងទៀតថា ការធ្វើទំនើបកម្មលើការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនេះ ស្របពេលបច្ចុប្បន្ននេះ នៅតាមបណ្តាភូមិស្រុក​នានាសុទ្ធតែមានអ៊ីនធើណេតប្រើ។ ហើយការធ្វើទំនើបកម្មនេះ គឺធ្វើមិនមែនធ្វើឱ្យតែល្អមើលនោះទេ គឺធ្វើដើម្បីបម្រើប្រជាពលរដ្ឋ។​ ហេតុដូច្នេះហើយ ទាមទារនូវការបង្កើនសមត្ថភាព និងរបៀបរបបការងារដល់មន្រ្តី​ ​ដើម្បីធានានូវការផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យា។ ហើយនេះគឺជាការពង្រឹងមូលដ្ឋាន នៅក្នុងអាណត្តិនេះ៕

0 comments:

Post a Comment