ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូក្រុមការងារកងទ័ពជើងគោកភូមិន្ទថៃ និងចូលរួមប្រជុំជាមួយក្រុមការងារ កងទ័ពជើងគោក នៃកងយោធ ពលខេមរភូមិន្ទ រួចមក នៅគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយនារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយតំណាងឯកឧត្តមនាយឧត្តមសេនីយ៏ កិត្តិសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានវត្តមានអគ្គលេខាធិការរងនិងមន្ត្រីបច្ចេកទេស (គ.ជ.គ.ម) បានទទួលជួបជាមួយគណៈប្រតិភូក្រុមការងារកងទ័ពជើងគោកភូមិន្ទថៃ ចូលជួបសម្តងការគូរសម និងពិភាក្សាការងារ ដឹកនាំដោយឧត្តមសេនីយ៏ឯក ភីផាត ជោវ៉ាតានាភីសា (PHIPAT JONGWATTANAPAISAL)និង អង្គភាពកិច្ចការសាធារណនៃកងទ័ពជើងគោកភូមិន្ទថៃ ដើម្បីសិក្សាស្វែងយល់ពីគ្នានិងផ្តល់បទពិសោធន៏រវាងប្រទេសទាំងពីរ កម្ពុជាថៃផងដែរ ។
ក្នុងជំនួបនោះឯកឧត្តម គីម វីរៈក្នុងនាមឯកឧត្តមនាយឧត្តមសេនីយ៏ កិត្តិសង្កហបណ្ឌិត គន់ គីមបានលើកឡើងពីប្រព័ន្ធការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ នៅព្រះរាជាណាចក្រកម្ពុជានៅពេលមានគ្រោះមហន្តរាយកើតឡើងដោយយថាហេតុ បង្ករដោយធម្មជាតិ និងមនុស្ស។ឯកឧត្តមបន្តថាគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយថ្នាក់ជាតិ ជាសេនាធិការអោយនាយករដ្ឋមន្រ្តី ដែលជាប្រធាននិងសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា រួមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី រហូតទៅដល់ថ្នាក់ក្រោមជាតិ មូលដ្ឋានសហគមន៏ផងដែរ។
គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ បានពង្រឹងលទ្ធភាពក្នុងការឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ក្នុងហេតុការណ៍គ្រោះមហន្តរាយក្រោមកិច្ចសហប្រតិបត្តិការជាមួយកងប្រតិបត្តិការ រុករក និងសង្គ្រោះទាំង១៦កង ប្រព័ន្ធស្បៀងបម្រុងកម្ពុជា កាកបាទក្រហមកម្ពុជា និងអង្គការដៃគូ។ឯកឧត្តម គីម វីរៈក៏បានស្នើរអោយមានការសហការនិងបន្តនៃកិច្ចសហប្រតិបត្តិការក្នុងការទំនាក់ទំនង នៃប្រទេសជាមិត្ត កម្ពុជាថៃ កាន់ជិតស្និតក៏ដូចកងទ័ពនិងកងទ័ព ប្រជាជននិងប្រជាជនដែលជិតភូមិផងរបងតែមួយ អោយកាន់ស៊ីជម្រៅបន្ថែមទៀតនិងចេះជួយគ្នាក្នុងគ្រាអាសន្ន ឬក៏មានឧហវាហេតុដោយគ្រោះធម្មជាតិ និងមនុស្សបង្កឡើង ដូចជាកន្លងទៅ ដោយមានគ្រោះអគ្កិភ័យឆេះអាគាកាស៊ីណូមួយកើតឡើង នៅតំបន់ប៉ោយប៉ែត គឺបានកម្លាំងចម្រុះចុះអន្តាគមន៏ រួមទាងមន្រ្តីថ្នាត់ជាតិបញ្ជានិងសម្របសម្រួលផ្ទាល់។
ឧត្តមសេនីយ៏ឯក ភីផាត ជោវ៉ាតានាភីសា (PHIPAT JONGWATTANAPAISAL)មានប្រសាសន៏គោតសសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ ដែលកន្លងមកដោយសង្កេតឃើញថា បានសម្របសម្រួលទាន់ពេលវេលា ក្នុងកាលៈទេសៈណាក៏ដោយ ថែមទាំងបានចូលរួមលើការងារសមយុទ្ធគ្រោះមហន្តរាយអាស៊ានជាមួយបណ្តាលប្រទេសជាមិត្តទៀតផង។ ភាគីទាំងពីរបាន សម្តែងនូវការគាទ្រនិងត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈ ការរៀបចំអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយ,ការត្រៀមបង្ការ ពហុមុខសញ្ញាគ្រោះថ្នាក់, ការកាត់បន្ថយ និងប្រតិបត្តិការឆ្លើយតបគ្រោះអាសន្ន នាពេលខាងមុខ។ ភាគីថៃក៏បានសម្តែងនូវឆន្ទៈ ក្នុងការ រីការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយឆ្លងដែន តាមកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ (អាត់ម៉ែ) និងកម្មវិធី ងារអាត់ប៊ែរ ឆ្នាំ២០២១-២០២៥។
គូសបញ្ជាក់ថា ការអញ្ជើញបំពេញទស្សនកិច្ចគណៈប្រតិភូក្រុមការងារកងទ័ពជើងគោកភូមិន្ទថៃ នៅព្រះរាជាណាចក្រកម្ពុជា មានរយះពេលពីរថ្ងៃនេះ ក្នុងគោលបំណងចូលរួមនៃកិច្ចប្រជុំពិភាក្សាលើការងារត្រៀមរៀបចំធ្វើលំហាត់ផ្លាស់ប្តូរជំនាញជំនួយ មនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយបឋម ជាមួយក្រុមការងារ កងទ័ពជើងគោក នៃកងយោធ ពលខេមរភូមិន្ទ នៅរាជធានីភ្នំពេញ។
0 comments:
Post a Comment