-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, June 15, 2023

ក្រសួងសុខាភិបាល ស្វាគមន៍សមាគមលើកកម្ពស់សុខភាពកូរ៉េ ក្នុងការពង្រីកបន្ថែមគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធសេវាថែទាំ ព្យាបាលជំងឺមិនឆ្លង

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានថ្លែងស្វាគមន៍ដល់សមាគមលើកកម្ពស់សុខភាពកូរ៉េ ដែលគ្រោងនឹងពង្រីកគម្រោងគ្រប់គ្រងជំងឺមិនឆ្លងនៅតាមតំបន់ផ្សេងទៀត ក្រៅពីនៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ រាជធានីភ្នំពេញ។

ការលើកឡើងរបស់លោកស្រី ក្នុងឱកាសអនុញ្ញាតឱ្យសមាគមលើកកម្ពស់សុខភាពកូរ៉េ ចូលជួបសម្ដែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្ដគម្រោងគ្រប់គ្រង់ជំងឺមិនឆ្លង មានដូចជា ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមជាដើម ដែលកំពុងដំណើរការនៅមន្ទីរពេទ្យបង្អែកព្រែក​​​​​​​​​​​​​​ព្នៅ។ ជំនួបនេះបានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ នាទីស្ដីការក្រសួង។

លោកស្រីរដ្ឋលេខាធិការប្រចំាការ បានថ្លែងបន្ដថា ក្រសួងសុខាភិបាល នឹងបន្ដកិច្ចសហប្រតិបត្ដិការ គាំទ្រ ដល់សមាគមលើកកម្ពស់សុខភាពកូរ៉េបន្ថែម ក្នុងការពង្រីកគម្រោងរបស់ខ្លួនកាន់តែទូលំទូលាយទៅដល់តំបន់ផ្សេងៗទៀត ក្រៅពីនៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ ។លោកស្រីក៏បានជំរុញឱ្យសមាគមមួយនេះ ពិភាក្សាពិនិត្យរកលទ្ធភាពបន្ថែមជាមួយនាយកដ្ឋានជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីឱ្យកិច្ចការបានរលូន និងឆាប់រហ័ស។

ទន្ទឹមនឹងនោះលោកស្រីរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណដល់សមាគមលើកកម្ពស់សុខភាពកូរ៉េ ដែលបានជួយផ្នែកកម្មវិធីធ្វើឱ្យប្រសើរនូវប្រព័ន្ធថែទាំ ព្យាបាលជំងឺមិនឆ្លងនៅកម្ពុជា។

ជាមួយគ្នានោះ លោក Kim In-One អគ្គនាយកសមាគមលើកកម្ពស់សុខភាពកូរ៉េ បានថ្លែងអំណរគុណដល់លោកស្រីរដ្ឋលេខាធិការប្រចាំការ ក៏ដូចជាក្រសួងសុខាភិបាល ដែលបានសហការគាំទ្រដល់ដំណើរការងារខាងលើនេះ ហើយសមាគមក៏បានប្ដេជ្ញាអនុវត្ដគម្រោងគ្រប់គ្រងជំងឺមិនឆ្លងនេះ ឱ្យកាន់តែមានភាពល្អប្រសើរ និងឈានទៅពង្រីកកម្មវិធីផ្សេងៗទៀត ដើម្បីជួយលើកកម្ពស់សុខភាពប្រជាជន ពិសេសស្ដ្រីកម្ពុជា៕

 

0 comments:

Post a Comment