-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, June 10, 2023

អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រៀមបំពេញបេសកកម្ម ក្នុងដំណើរការឃោសនា និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដើម្បីត្រៀមកាពារការឃោសនា និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់នាយទាហាន នាយទាហានរង នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រូវមានភារកិច្ចជាភ្នាក់ងារសន្តិសុខបោះឆ្នោត ចុះការពារតាមការិយាល័យបោះឆ្នោត ឲ្យបានយល់ច្បាស់ពីតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់សាធារណៈ ក្នុងដំណើរការបោះឆ្នោត នាពេលខាងមុខឲ្យទទួលបានជោគជ័យ។

ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ពី លោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំង នាយ នាយរង អាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូបទៀត៕

0 comments:

Post a Comment