-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, May 6, 2023

ពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្រ្តាក់នៅឃុំផ្សារ ស្រុកបរិបូរណ៍ ទទួលបានអំណោយសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង

ចំនួនអ្នកទស្សនា: Views



ថ្ងៃទី កំពង់ឆ្នាំង  ពលរដ្ឋ៣០គ្រួសារដែលរង គ្រោះដោយសារខ្យល់កន្ត្រាក់ នៅក្នុងមូលដ្ឋាន ឃុំផ្សារ ស្រុកបរិបូរណ៍ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកអំណោយមនុស្សធម៌ទៅចែកជូនកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សៀត គឹមលៀង  អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និង លោកប្រាក់ សោភ័ណ្ឌ នាយក ប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដើម្បីជួយដោះស្រាយបានមួយចំណែក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដែលកំពុងជួបការលំបាក ដោយសារតែរងផលប៉ះពាល់ពីគ្រោះមហន្តរាយ ធម្មជាតិខ្យល់កន្ត្រាក់ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សៀតគឹមលៀង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋ ទាំងអស់ដែលជួបប្រទះបញ្ហាផ្សេងៗ ជាក់ស្តែងដូចបងប្អូនយើងដែលរងគ្រោះដោយខ្យល់ កន្ត្រាក់នេះ បានឱ្យក្រុមការងារនាំមកជូននូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមមាន ស្បៀងសម្ភារមួយចំនួន ដែលទទួលបានពីសទ្ធាជ្រះថ្លា របស់សប្បុរសជនជាតិ និង អន្តរជាតិ មកចែក ជូនបងប្អូននាពេលនេះ។

ឯកឧត្តមបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅ ពេលដែលមានភ្លៀង លាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គររន្ទះ ត្រូវរកទីកន្លែងណាដែលមានសុវត្ថិភាព ដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតនោះ។សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សព្វថ្ងៃនេះអាកាសធាតុមានការប្រែប្រួល សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះអាចបង្កឱ្យមានគ្រោះធម្មជាតិកើតឡើងជាយថាហេតុ លើសពីនេះទៀតសូមពុកម៉ែបងប្អូនថែរក្សានូវសុខភាព ហូបស្អាត រស់នៅស្អាត ផឹកស្អាត  ។

អំណោយដែលត្រូវចែកជូននាពេលនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម  មី១កេស ត្រីខ១យួរ ឃីត១កញ្ចប់ និងថវិកា៣ម៉ឺនរៀល ៕ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង


0 comments:

Post a Comment