-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, May 23, 2023

ព្រឹកនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព្រឹទ្ធបណ្ធិត អញ្ជើញសម្ពោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត

ចំនួនអ្នកទស្សនា: Views

 រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូន ពេញ រាជធានីភ្នំពេញ។

បើតាមឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា “​អគារ​តេ​ជោ​អភិវ​ឌ្ឍន៍​”​នេះ ជាអគារ​ថ្មី ដែលត្រូវបានសាងសង់ឡើង ដោ​យ​បំពាក់នូវឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ ដដែលនាំចូល​មកពី​ប្រទេស​អា​លឺ្ល​ម៉​ង់ និង​សហ​រដ្ឋ​អាមេរិក​ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូ​វការ ក៏ដូច​ជា​ក្តី​រំពឹង​របស់​ប្រជា​ពលរដ្ឋ​កម្ពុ ជា​លើ​សេវា​សុខ​ភាព​សា​ធារណៈ​នៅកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា អគារព្យាបាល «តេជោអភិវឌ្ឍន៍» ជាសមិទ្ធផលដ៏ធំមួយ ទៀត​បន្ថែមលើសមិទ្ធផលធំៗជាច្រើនដែលក្រសួងសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត​បាន​កសាងកន្លងមក ដើម្បីឆ្ពោះ ទៅសម្រេចបានតាម​ចក្ខុវិស័យសុខភាពកម្ពុជា​ឆ្នាំ​២០៣០ គឺ «សម្រេចភាពធន់នៃប្រព័ន្ធសុខាភិបាល និង​ការគ្របដណ្តប់សុខភាព​ជា​សកល ដែលធានាកម្ពុជាមានសុវត្ថិភាព និងសុខភាពល្អ»។

បើតាមឯកឧត្តម ម៉ម ប៊ុនហេង គម្រោងសាងសង់អគារទាំងមូល និងបំពាក់ឧបករ ណ៍ សម្ភារៈមានតម្លៃទឹក​ប្រាក់សរុបជាង ៧០ លានដុល្លារអាមេរិក(៧០,៣៣១, ៨១១. ១១)ដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លា​របស់​សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង​សប្បុរស​ជននានា ស្របតាមការអំពាវនាវជាកុសលដ៏ឧត្តុង្គឧត្តម​របស់សម្តេច​តេជោ​នាយករដ្ឋមន្តី នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោម​ពាក្យ​ស្លោក «បរិច្ចាគដើម្បីជីវិតមនុស្ស»។

អគារតេជោអភិវឌ្ឍន៍សាងសង់អំពីបេតុងអាម៉េ លាតសន្ធឹងតាមបណ្តោយ​មហា​វិថី​ព្រះមុនីវង្សមានបណ្តោយប្រវែង១៥៣

ម៉ែត្រ ទទឹងប្រវែង​២២.៥ ម៉ែត្រ មាន​កម្ពស់ ១២ជាន់ និងក្រោមដី ២ជាន់ ផ្ទៃ ក្រឡាសរុប ៤៨,១៩៥ម៉ែត្រក្រឡា សាង សង់ស្របតាមប្រព័ន្ធស្ដង់ដារមន្ទីរពេទ្យអន្តរជាតិ (បទដ្ឋានបច្ចេកទេសបារាំង) មានគ្រែសម្រាកព្យាបាលសរុបចំនួន ៤២៦គ្រែ ។

សូមបញ្ជាក់ថា អគារ​មជ្ឈ​មណ្ឌល​ពហុ​ឯកទេស​នេះ ត្រូវ​បាន​ធ្វើ​ពិធី​បញ្ចុះ​បឋម​សិ លា​បើក​ការដ្ឋាន​សាង​សង់កាលពីថ្ងៃទី៥ ខែ មីនា ឆ្នាំ២០១៨ ក្នុងគោល​បំណងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌ​លព​ហុ​ឯកទេស​នៃមន្ទីរពេទ្យ​កាល់​ម៉ែត ជាមន្ទីរពេទ្យបង្អែកលំដាប់ខ្ពស់ចុងក្រោយ ដើម្បីផ្តល់​នូវ​សេវាពហុឯកទេស ប្រកប​ទៅដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រដ៏ទំនើប ស្រប តាម​ការ​វិ​វត្ត​របស់សកល​លោកនាពេលបច្ចុប្បន្ន ដែលជាក្ដីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា។ អគារ​ទំនើប​ថ្មី​មួយ​នេះ មាន​បន្ទប់​វះកាត់​ចំនួន​១០ ដោយបំពាក់​បច្ចេក​វិទ្យា​វេជ្ជ​សាស្ត្រ​ឈានមុខ​ដែល​ប្រមូលផ្តុំ​​ទៅដោយ​ឯកទេស​វេជ្ជ​សាស្ត្រ និង​ស​ល្យ​សាស្ត្រសំខាន់ៗ​ទាំង​អស់ រួមទាំងផ្នែក​សង្គ្រោះ​បន្ទាន់ ផ្នែក​ប្រ​ពោ​ធន​កម្ម​ពហុ​ឯក​ទេស​ទំនើប​ទៀតផង ។

គ្រប់អ្នកជំងឺ តែងប្រាថ្នាចង់បានមន្ទីរពេទ្យដែលល្អ និងទំនើបកម្រិតព្យា​បាលមាន គុណភាពខ្ពស់។ ដោយចង់ឱ្យប្រជាពលរដ្ឋទទួលបាននូវសេវាព្យាបាល​ដែល​ល្អនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែប្រឹងប្រែងលើកកម្ពស់គុណភាពព្យាបាលនៅតាមមន្ទីរពេទ្យនានា បន្ទាប់ពី​ដំណាក់ កាលពង្រាយមន្ទីរពេទ្យទៅតាមខេត្ត ស្រុក និងមណ្ឌលសុខសភាពនៅតាម​ឃុំ ។

គួររម្លឹកឱ្យដឹងដែរថា មន្ទីរពេទ្យកាល់ម៉ែត បានសាងសង់ក្នុងឆ្នាំ១៩៥៨-១៩៦០ កាលនោះមានឈ្មោះថា "មូលនិធិកាល់ម៉ែត"។ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត មន្ទីរពេទ្យត្រូវបានបោះបង់ និងបំផ្លាញស្ទើរទាំងស្រុង។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ មន្ទីរពេទ្យត្រូវបានជួសជុល និងបើកដំណើរការឡើងវិញ ដោយបានការជួយឧបត្ថម្ភគាំទ្រពី បណ្តាប្រទេសជាមិត្ត និងជាពិសេសការគាំទ្រយ៉ាងមុតមាំពីរដ្ឋាភិ បាលកម្ពុជា នៅពេលនោះ។ អគារខ្លះបានជួសជុលកែលម្អ អគារមួយចំនួនទៀត បានសាងសង់ថ្មីជាបន្តបន្ទាប់មានជាអាទិ៍ មជ្ឈ មណ្ឌលព្យាបាលជំងឺបេះដូង មជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទ មជ្ឈមណ្ឌលព្យាបាលជំងឺមហារីក អគារសម្ភពសន្តិភាព និងជាពិសេស ចុងក្រោយនេះអគារតេជោអភិវឌ្ឍន៍ ក្រោមការឧបត្ថម្ភ និងគាំទ្រដ៏ខ្ពង់ ខ្ពស់បំផុតពី សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជា និងសប្បុរសជននានាតាមការអំពាវនាវរបស់ សម្ដេចតេជោនាយករដ្ឋមន្តី៕

0 comments:

Post a Comment