-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, April 5, 2023

អភិបាលរងខេត្ត ចូលរួមពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានការិយាល័យគយ និងរដ្ឋាករក្អមសំណ ស្រុកលើកដែក

ចំនួនអ្នកទស្សនា: Views

កណ្តាល: ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅថ្ងៃអង្គារ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និងលោក អន ស៊ីនួន ប្រធានសាខាគយ និង រដ្ឋាករខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច ប្រធានការិយាល័យគយនិងរដ្ឋាករក្អមសំណ នៅឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ។

លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការតែងតាំង ផ្លាស់ប្ដូរ និងផ្ទេរភារកិច្ច គឺជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ ដែលធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ សម្រាប់មុខតំណែងផ្សេងៗក្នុងស្ថាប័នរដ្ឋ តាមតម្រូវការចាំបាច់ស្របតាមលិខិតបទដ្ឋានគតិយុត្ត របស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងការដឹកនាំ គ្រប់គ្រង សំដៅធ្វើឱ្យមានការកែទម្រង់ប្រព័ន្ធការងារ ឱ្យកាន់តែល្អប្រសើរស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។

លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់ប្រធានការិយាល័យគយ និង រដ្ឋាករក្អមសំណថ្មី និងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការបណ្ដាស្ថាប័នអង្គភាពជំនាញនានាជុំវិញស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ សូមយកចិត្តទុកដាក់បំពេញការងារឱ្យស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន ឱ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឱ្យចរន្តការងារមានភាពរលូន ស៊ីសង្វាក់គ្នា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ។

លោក អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្ដាល បានឱ្យដឹងថា ការផ្ទេរភារកិច្ចប្រធានការិយាល័យគយ និងរដ្ឋាករក្អមសំណ គឺជាកិច្ចការធម្មតារបស់អង្គភាពគយ និងរដ្ឋាករ ដែលមានគោលការណ៍ផ្ទេរភារកិច្ច បំពេញការងាររបស់មន្ត្រី ស្របតាមយុទ្ធសាស្ត្រកែទម្រង់និងទំនើបកម្មគយ ដើម្បីផ្លាស់ប្ដូរនូវបទពិសោធន៍ និងពង្រឹងប្រសិទ្ធភាព នៃការផ្ដល់សេវា ការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងជាពិសេសការប្រមូលពន្ធនិងអាករចូលថវិកាជាតិ របស់អង្គភាពនីមួយៗ ។

សូមបញ្ជាក់ផងដែរថា លោក សុង មាល័យ ត្រូវបានផ្ទេរភារកិច្ចមកទទួលខុសត្រូវជាប្រធានការិយាល័យគយ និង រដ្ឋាករក្អមសំណ ជំនួសលោក សូ សុវណ្ណារ៉េត ត្រូវបានផ្ទេរភារកិច្ចទៅបំពេញការងារជាអនុប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ៕ ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល) សម្រួលការផ្សាយដោយ៖ dara

0 comments:

Post a Comment