-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, April 27, 2023

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ទទួលជួបពិភាក្សាការងារជាមួយ ប្រធានសមាគមជប៉ុន-កម្ពុជា

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីរសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣ បានទទួលជួបសំដែងការគួរសមនិងពិភាក្សាការងារ ជាមួយសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) ដែលដឹកនាំដោយ ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ព្រមទាំងគណៈប្រតិភូអមដំណើរមួយចំនួនទៀត ។

ក្នុងឱកាសនោះ ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា បានស្នើសុំដល់ក្រសួងសេដ្ឋកិច្ច សិក្សាលើការលើកលែងពន្ធមួយរយៈពេលខ្លីចំពោះសហគ្រាសខ្នាតតូចនិងមធ្យមរបស់វិនិយោគិនជប៉ុន ដែលមានគោលបំណងមកបណ្តាក់ទុនវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសបន្ថែមដល់អ្នកវិនិយោគ ។

ជាការឆ្លើយតប ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា ចំពោះការសិក្សាលើការលើកលែងពន្ធមួយរយៈពេលខ្លីចំពោះសហគ្រាសខ្នាតតូចនិងមធ្យមនេះ កាលពីអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងធ្លាប់បានសិក្សាម្តងរួចមកហើយ  លើការលើកលែងពន្ធចំពោះសហគ្រាសធុនតូចនិងមធ្យមមួយចំនួន ។ ក្នុងពេលបច្ចុប្បន្ននេះ ជំងឺកូវីដ១៩បានធូរស្រាលទៅហើយ ដូច្នេះក្រសួងនឹងធ្វើការសិក្សាលើស្ថានភាពជាក់ស្តែង ប្រសិនបើសមាគមជប៉ុន-កម្ពុជា ពិតជាមានអ្នកមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតច្រើន ៕


0 comments:

Post a Comment