-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, April 4, 2023

មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ក្រុងពលីសង្រ្កាន្ដវត្ដភ្នំ ដើម្បីរៀបចំត្រៀមទទួលទេវតាឆ្នាំថ្មី ២០២៣

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានធ្វើពិធីក្រុងពាលីសង្ក្រាន្តវត្ដភ្នំ នៅក្នុងបរិវេណរមណីយដ្ឋានវប្បធម៌ ប្រវតិ្តសាស្រ្តវត្តភ្នំ ដើម្បីរៀបចំតុបតែង ត្រៀមទទួលទេវតាឆ្នាំថ្មី ២០២៣។

លោក ជុំ វុឌី្ឍ ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានថ្លែងថា «ថ្ងៃនេះក្រុមការងារយើង បានទទួលការអនុញ្ញាត និងគាំទ្រពី អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បើកការដ្ឋានជាផ្លូវការនូវសង្ក្រាន្ដវត្ដភ្នំ ដើម្បីរៀបចំត្រៀមទទួលទេវតាឆ្នាំថ្មី២០២៣នេះ»។

ការរៀបចំសង្ក្រាន្ដឆ្នាំថ្មីនេះ គឺជាទំនៀបទម្លាប់ប្រពៃណីខ្មែរយើង ដែលមានតាំងពីរយូរលង់ណាស់មកហើយ។ «សម្រាប់នៅរាជធានីភ្នំពេញ គឺធ្វើនៅរមណីយដ្ឋានវត្ដភ្នំជារៀងរាងរាល់ឆ្នំា ដើម្បីដាក់បង្ហាញជូននូវវប្បធម៌ប្រពៃណីរបស់ខ្មែរយើង ជូនប្រជាពលរដ្ឋទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដដែលមកកំសាន្ដនៅទីនេះ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ដែលមានលេងល្បែងប្រជាប្រិយយ៉ាងសប្បាយរីករាយផងដែរ ចាប់ពីម៉ោង៨ព្រឹក រហូតដល់៨យប់។ ពិសេសយើងត្រៀមទទួលទេវតាឆ្នាំថ្មី ឆ្នាំថោះ ត្រូវនឹងថ្ងៃទី១៤ ខែមេសា នៅវេលាម៉ោង៤រសៀល ដែលមានវត្ដមានចូលរួមពីលោក ឃួង ស្រេង និងសហការីផងដែរ»។ នេះតាមការបញ្ជាក់បន្ថែមរបស់លោក ជុំ វុឌី្ឍ។

ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានបន្ដថា សម្រាប់សង្ក្រាន្ដវត្ដភ្នំ ដែលរៀបចំនៅឆ្នាំនេះ គឺនឹងមានរៀបចំដូចជា ភូមិខ្មែរ តន្ដ្រីសម័យ ល្បែងប្រជាប្រិយជាច្រើន មានតូបដាក់តាំងបង្ហាញនូវភូមិមួយផលិតមួយ និងតាំងបង្ហាញនូវស្នាដៃពេញមួយឆ្នាំរបស់ការិយាល័យទាំង៧ របស់កមន្ទីរវប្បធម៌ និងមានលក់អាហារចម្រុះផងដែរ។ សម្រាប់ថ្ងៃទី៣ មានកម្មវិធីពិសេសមួយ ទៀតនៅវេលាម៉ោង២៖៣០នាទី នឹងមានដង្ហែរព្រះទក្សិណ៣ជុំ ក្នុងបរិវេណវត្ដភ្នំ ហើយធ្វើពិធីស្រង់ព្រះ។

សូមជម្រាបថា ក្នុងឱកាសនោះ លោក ជុំ វុឌ្ឍី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមអញ្ជើញមកលេងកំសាន្ដសង្ក្រាន្ដឆ្នាំថ្មីនៅរាជធានីភ្នំពេញ នៅរម្មណីយដ្ឋានវត្ដភ្នំឲ្យបានច្រើនកុះករ។ ពិសេសរួមគ្នារក្សាបរិស្ថាន (ការទុកដាក់សម្រាម ឱ្យបានត្រឹមត្រូវ), សូមរក្សា ៣កុំ ៣ការពារ ទោះកូវីដនៅកម្ពុជាស្ទើរគ្មានករណីឆ្លងក៏ដោយ តែជំងឺមួយនេះមិនទាន់បានផុតរលត់ពីភពផែនដីនោះទេ និងសូមប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លើងធូប ទាន ភ្លើងអគ្គិសនី សូមពិនិត្យឲ្យបានត្រឹមត្រូវមុនពេលចាកចេញពីផ្ទះ ចៀសវាងអគ្គីភ័យកើតឡើង៕

0 comments:

Post a Comment