សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181/ 016998799


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799


Friday, September 9, 2022

គណៈប្រតិភូសាលារាជធានីភ្នំពេញបានត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ ជាមួយនឹងលទ្ធផលយ៉ាងត្រចះត្រចង់

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ៖ ដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូសាលារាជធានីភ្នំពេញ នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ត្រូវបានបញ្ចប់និងបានត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ កាលពីព្រលប់ថ្ងៃទី៨កញ្ញា ដោយបាននាំមកនូវលទ្ធផលយ៉ាងត្រចះត្រចង់ ។ 

នៅក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃទី៥កញ្ញានោះ ប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្ដម ឃួង ស្រេង បានដឹកនាំប្រតិភូជាន់ខ្ពស់រាជធានីភ្នំពេញ ធ្វើទស្សនកិច្ច និងសិក្សាគម្រោងរោងចក្រកែច្នៃសំរាម ជាថាមពលអគ្គិសនីសុកសឺន។ បន្ទាប់មក គណៈប្រតិភូបានបន្តទស្សនកិច្ចអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ហើយនៅរសៀលថ្ងៃដដែល គណៈប្រតិភូបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការរវាងទីក្រុងនិងទីក្រុងជាមួយ ឯកឧត្ដម TRAN SY THANH សមាជិកគណៈកម្មាធិការ កណ្ដាល និងជាប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយ រួមជាមួយប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ។ បន្ទាប់មក គណៈប្រតិភូកម្ពុជាបានបន្តជួបសម្ដែងការគួរសមជាមួយឯកឧត្ដម DING TIEN DUNG សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្ស រដ្ឋធានី ហាណូយ។ បន្ទាប់មកទៀត

 ឯកឧត្ដមឃួង ស្រេង ក្នុងជំនួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយ លោកជិន ស៊ីថាញ់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុង ហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនៅទីក្រុងហាណូយ ឯកឧត្ដមបានជំរុញឱ្យមានការផ្សព្វផ្សាយ ពីច្បាប់វិនិយោគនៃប្រទេសទាំង២ ទៅដល់អ្នកវិនិយោគនៃទីក្រុងទាំង២ឲ្យបានយល់កាន់តែច្បាស់ ងាយស្រួលក្នុងការដាក់ទុនវិនិយោគ និងពង្រឹងការទប់ស្កាត់អំពើល្មើសច្បាប់នានាសម្រាប់ទីក្រុងទាំង២។ គណៈប្រតិភូក្រុងភ្នំពេញ ក៏បានចូលជួបសំដែងការគួរសមចំពោះ ឯកឧត្ដម ឌិញ ទៀនហ្សុង សមាជិក គណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង២ ភ្នំពេញ- ហាណូយ ដែលជាទីក្រុងសម្ពន្ធ័ភាពនឹងគ្នា។ នៅរសៀលថ្ងៃទី៦ ខែកញ្ញា គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្ដម ឃួង ស្រេង បានអញ្ជើញចូលជួបសំដែងការគួរសម ជាមួយឯកឧត្ដម

 Pham Minh Chinh នាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ហើយបន្ទាប់មកនៅរសៀលថ្ងៃទី៦ ខែកញ្ញាដដែល ឯកឧត្ដម ឃួង ស្រេង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សាលារាជធានីភ្នំពេញជួបសំដែងការគួរសមជាមួយ ឯកឧត្ដម វឿង ឌីញ ហឺ(VUONG DINH HUE) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភានាទី​ក្រុងហាណូយ។ នៅថ្ងៃទី៨ខែកញ្ញា ឯកឧត្ដមអភិបាលនិងលោកជំទាវរួមទាំងប្រតិភូរួមដំណើរ បានចូលរួមក្នុងពិធីសម្ពោធ ពិព័រណ៍ផ្សារណាត់ទេសចរណ៏អន្តរជាតិ(ITE)លើកទី១៦នៅទីក្រុងហូជីមិញ ។ ឯកឧត្ដម ឃួង ស្រេង ក៏បានជួបពិភាក្សាការងារជាមួយ លោកPHAN VAN MAI ប្រធានគណៈកម្មាធិការប្រជាជនទីក្រុ ហូជីមីញ ផងដែរ។ លោកPHAN VAN MAI ក៏បានជំរុញឱ្យមានការកើនឡើងបន្ថែមទៀត រវាងទីក្រុងទាំង២

 ហូជីមីញ.ភ្នំពេញលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម,វិនិយោគ,ទេសចរណ៍,សុខាភិបាល អប់រំ ជាដើម ទាំងផ្លូវគោក និងផ្លូវទឹកក្នុងនាមទីក្រុងសម្ពន្ធ័ភាព។ នៅថ្ងៃដដែលនោះដែរ គណៈប្រតិភូរាជធានីភ្នំពេញ បានបន្តជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមីញ និងចូលជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំនៃទីក្រុងហូជីមីញ ដោយមានការចូលរួមពីលោកសុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមីញផងដែរ មុនធ្វើមាតុភូមិនិវត្តមកកាន់រាជធានី ភ្នំពេញវិញ។ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានលើកឡើងពីលទ្ធផលក្នុងដំណើរទស្សនកិច្ច ប្រកបដោយផ្លែផ្ការបស់គណៈប្រតិភូសាលារាជធានីភ្នំពេញនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពិសេសនៅទីក្រុងហាណូយ និងទីក្រុងហូជីមីញ ដែលជាសម្ពន្ធ័ភាពនឹងគ្នា៕



0 comments:

Post a Comment