-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, September 15, 2022

ឯកឧត្ដមឃួងស្រេងនិងលោកជំទាវ អញ្ជើញ​ចូលរួម ពិធីសូត្រមន្តកាន់បិណ្ឌ​ជាមួយ​មន្ត្រីរាជការ​ក្រោម​ឱវាទនៅវត្តលង្កាព្រះកុសុមារាម

ចំនួនអ្នកទស្សនា: Views


 នៅរសៀលថ្ងៃទី​១៤​ខែ កញ្ញា ឆ្នាំ​២០២២ ដែល​ត្រូវ​នឹង​វេន​ទី​៤ និង​ទី​៥​នៃ​ពិធី បុណ្យ​កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ​ឯកឧត្ដម  ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវជា ស៊ីណា ឃួ​ង​ស្រេង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​ជាមួយ​មន្ត្រីរាជការ​ក្រោម​ឱវាទ​រាជធានី​ភ្នំពេញ និង​ប្រជា​ពុទ្ធ​បរិ​ស​ទ្ធ័​ទីជិត​ទី​ឆ្ងាយ ប្រកបដោយ​សទ្ធា​ជ្រះថ្លា និង​បរិសុទ្ធ​ក្នុង​ព្រះពុទ្ធសាសនា​។​   បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ជា​ប្រពៃណីប្រព្រឹត្តទៅ​ពីថ្ងៃ​១​រោច​ដល់​ថ្ងៃ​១៥ រោច​ខែ ភទ្របទ ត្រូវ​នឹង​ថ្ងៃទី​១១ ដល់​ថ្ងៃទី​២៥ ខែកញ្ញា​។ ក្នុង​រដូវ​កាល​នេះ ប្រជាពលរដ្ឋ​អ្នក​កាន់​ព្រះពុទ្ធសាសនា​ទីជិត​ទី​ឆ្ងាយ​តែងតែ​ធ្វើដំណើរ​ទៅ​ជួបជុំគ្នា ជាពិសេស​ឪពុកម្តាយ​នៅឯ​ស្រុកកំណើត​ដើម្បី​រៀបចំ ម្ហូបអាហារ បាយ​សម្ល ចង្ហាន់ យកទៅ​ប្រគេន​ព្រះ សង្ឃ​ដែល​គង់​នៅតាម​ទី​អអារាមនានា និង​បាន​ឧទ្ទិស​កុសលផល​បុណ្យ​ដែល​បានកើត​ឡើង​ពី​កម្លាំង​សទ្ធា​ជ្រះថ្លា​ក្នុងឱកាស​ពិធីបុណ្យ​កាន់ បិណ្ឌ និង​ភ្ជុំបិណ្ឌ​ជូន​ដល់​បុព្វការី​ជន​មាន​មាតា បិតា ជីដូន​ជីតា​ញាតិ​ការ​ទាំង​ប្រាំពីរ​សណ្តាន​ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅកាន់​លោក​ខាង មុខ​ហើយ​នោះ ។​នាឱកាស​នេះដែរ យោង​ប្រសាសន៍​​ណែនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ-១៩ឡើងវិញ ខណៈដែលជំងឺនេះនៅបន្តរកឃើញនៅឡើយ។ តាមរយៈសារសំឡេងដដែល សម្ដេចតេជោ ក៏បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈ ងាយស្រួលជូនប្រជាពលរដ្ឋ ៕

  

0 comments:

Post a Comment