-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, August 31, 2022

សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមក្នុងពិធី តាំងពិព័រណ៍ការពារជាតិ និងសន្តិសុខឆ្នាំ២០២២ នៅប្រទេសថៃ

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ )ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីបានអញ្ជើញទៅដល់ព្រះរាជាណាចក្រថៃ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ គណៈ ប្រតិភូក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចូលរួម កម្មវិធីតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខឆ្នាំ២០២២ ដែលបានរៀបចំឡើងដោយក្រសួង ការពារជាតិថៃ និងបានប្រព្រឹត្តទៅនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។ សូមបញ្ជាក់ថា ពិធីតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខឆ្នាំ២០២២នេះ មាន គណៈប្រតិ ភូការពារជាតិ មកពីបណ្តាប្រទេសនានានៅក្នុងតំបន់ និងនៅលើពិភពលោក
ចំនួន៤០ប្រទេស ចូលរួម ក្នុងនោះព្រះរាជាណាចក្រកម្ពុជាមានប្រតិភូចំនួន ៤ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុង ពិធីតាំងពិព័រណ៍នេះផងដែរ ក្នុងនោះរួមមាន៖ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ត្រូវ បានដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ, គណៈប្រតិភូអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ (ខ.ភ.ម.) ដឹកនាំដោយនាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ ខ.ភ.ម. , គណៈប្រតិភូកងទ័ពជើងអាកាស ដឹកនាំ ដោយនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើង អាកាស, និងគណៈប្រតិភូកងទ័ព

ជើងទឹក ដឹកនាំដោយឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការ រងកងទ័ពជើងទឹក និងជាមេ បញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ។ នៅក្នុងពិធីបើកតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខឆ្នាំ២០២២ ត្រូវបានប្រារព្ធពិធីបើក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រាយុទ្ធ ចាន់ អ៊ូចា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និងមានការអញ្ជើញចូលរួមពី គណៈប្រតិភូយោធាបរទេស និងក្រុមហ៊ុនផ្នែកឧស្សាហកម្ម យោធាជាច្រើនទៀត ដែលបានមកដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនក្នុងពិព័រណ៍នេះ ។ នៅក្នុងពិធីបើកការតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខឆ្នាំ២០២២ ឯកឧត្តម ប្រាយុទ្ធ ចាន់អ៊ូចា បានថ្លែងអំណរគុណដល់បណ្តាគណៈប្រតិភូការពារជាតិ និងប្រតិភូយោធាបរទេស បណ្តា អង្គទូត និងប្រតិបត្តិករផ្នែកឧស្សាហកម្មការពារជាតិ ដែលបានអញ្ជើញមកចូលរួម ក្នុងពិធី ដាក់តាំង

បច្ចេកវិជ្ជាយោធា នៅក្នុងពិធីតាំងពិព័រណ៌ការពារជាតិ និងសន្តិសុខឆ្នាំ២០២២នេះ នៅប្រទេសថៃ។ ក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់, នាយឧត្តមសេនីយ៍ វង្ស ពិសេន, នាយ ឧត្តមសេនីយ៍ សឹង សំណាង និងឧត្តមនាវីឯក ទៀ សុខា ព្រមទាំងប្រតិភូអមដំណើរទាំងអស់បានអញ្ជើញទស្សនាការតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខឆ្នាំ២០២២ ដែលបានដាក់តាំង នូវឧបករណ៍ សម្ភារយោធា មានបច្ចេកវិជ្ជាទំនើបៗ នៅក្នុងឆ្នាំ២០២២ បម្រើឱ្យវិស័យការពារជាតិ ដោយមានការចូលរួមពីបណ្តាប្រទេសនានា នៅក្នុងតំបន់ និងនៅលើពិភពលោក ។ តាម រយៈការតាំងពិព័រណ៍នេះ ក៏បានធ្វើឱ្យគណៈប្រតិភូយោធា បណ្តាក្រុមហ៊ុន និងប្រតិបត្តិករផលិតសម្ភារឧស្សាហកម្ម បានចែករំលែកគ្នាទៅវិញទៅមកនូវបទពិសោធន៍ និងបច្ចេកវិជ្ជាថ្មីៗ ដែលកំពុងមានការរីកចម្រើននៅលើពិភពលោក ដែលទាក់ទងទៅនឹងឧស្សាហកម្មយោធា ៕ដោយសំ សាម៉ន សម្រួលផ្សាយដោយ៖dara

សម្តេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមស្ពានអាកាសថ្មីទាំងពីរ ដែលទើបសាងសង់ថា «ស្ពានអាកាសព្រះមុនីវង្ស» និង «ស្ពានអាកាសគង់សំអុល», ភ្នំពេញចំណាយសង់ស្ពានឆ្លងទន្លេ និងស្ពានអាកាសជាង ២២៦លានដុល្លារ ដោយប្រើវិធី «ស្លឹកត្នោត ខ្ចប់ស្ករត្នោត»

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។

ស្ពានអាកាសទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ចំណាយថវិកាសាងសង់ ៣៦,៧៧៥,០០០ដុល្លារ ប្រើរយៈពេល៣៦ខែ ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រសិទ្ធនាមថា «ស្ពានអាកាសព្រះមុនីវង្ស»។

ចំណែកឯស្ពានអាកាសទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) និងផ្លូវលេខ២០១១ ក្នុងខណ្ឌពោធិ៍សែនជ័យ ចំណាយថវិកាសាងសង់ ១០,០០០,០០០ដុល្លារអាមេរិក ប្រើពេល ១៦ខែ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមថា «ស្ពានអាកាសគង់សំអុល»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ដោយសារតែស្ពាននេះ [ស្ពានអាកាសទាំង២] មានឈ្មោះវែងពេក ខ្ញុំចង់ស្នើថាស្ពានទី១ដែលយើងសម្ពោធបើកការដ្ឋាននៅទីនេះ យើងគួរហៅកាត់ថា "ស្ពានអាកាសព្រះមុនីវង្ស" តែម្តង ដើម្បីកុំពិបាកព្រោះភ្ជាប់ផ្លូវគ្នាច្រើនណាស់។ ស្ពានទី២ ដោយសារតែវាភ្ជាប់ទាំងផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវសម្តេចចៅហ្វាវាំង គង់ សំអុល និងផ្លូវ២០១១ អីចឹងយើងហៅថា "ស្ពានអាកាសគង់សំអុល" តែម្តងទៅឆាប់ចប់»។

សម្តេចតេជោបានបញ្ជាក់ថា ការកសាងស្ពានអាកាសថ្មីនេះឡើង គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ ដែលត្រូវការហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់កាត់បន្ថយការស្ទះចរាចរណ៍ ដែលមធ្យោយបាយធ្វើដំណើររបស់បងប្អូន បានកើនឡើងជាបន្តបន្ទាប់។

សម្តេចតេជោបន្ថែមថា តម្រូវការរបស់កម្ពុជា បច្ចុប្បន្ននេះវាខុសពីតម្រូវការកាលពី៣០ឆ្នាំមុន ដែលពេលនោះមានតម្រូវការតែលើស្បៀងអាហារ ការសិក្សា សុខាភិបាល និងវិស័យមួយចំនួនទៀត រួមទាំងលំនៅឋានផងដែរ។ ប៉ុន្តែពេលនេះ តម្រូវការសម្រាប់ការពង្រីកផ្លូវ និងកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់ប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មកដល់ពេលនេះ រាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៨ហើយ ដែលស្ពានអាកាសចំនួន៥ បានដាក់ឲ្យប្រើប្រាស់រួចហើយ រួមមានស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពានអាកាស៧មករា (៦ មករា ២០១២), ស្ពានអាកាសស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពានអាកាស៥មករា (៥ មករា ២០១៦), ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» (២ កក្កដា ២០១៨) និងស្ពានអាកាសរង្វង់មូលចោមចៅ (៣១ មីនា ២០២២)។ ក្រៅពីនេះ ស្ពានអាកាសមួយទៀត គឺស្ពានអាកាសលើផ្លូវជាតិលេខ៥ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ និងស្ពានអាកាស២ទៀត ដែលបើកការដ្ឋានសាងសង់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ។

សម្តេចតេជោបញ្ជាក់ថា ការសាងសង់ស្ពានអាកាស មិនទាន់បញ្ចប់ត្រឹមតែស្ពានទី៨នេះទេ គឺនៅមានជាបន្តបន្ទាប់ទេ នៅពេលមានតម្រូវការចាំបាច់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាដែលប្រើប្រាស់ ក្នុងការសាងសង់ស្ពានអាកាស និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅរាជធានីភ្នំពេញ គឺប្រើប្រាស់វិធី «យកស្លឹកត្នោត ខ្ចប់ស្ករត្នោត» មានន័យ «យកក្រុងចិញ្ចឹមក្រុង» តាមរយៈសហប្រតិបត្តិការជាមួយក្រុមហ៊ុន OCIC ដោយបានប្រើប្រាស់ពីចំណូល ដែលបានមកពីកោះពេជ្រ ចំណូលពីកោះនរា និងពីចំណូលនៃតំបន់ជ្រោយចង្វារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បទបញ្ជារបស់ដាច់ណាស់ មិនឲ្យប្រើប្រាស់នូវអ្វីដែលបានទទួលផល អំពីការសហប្រតិបត្តិការការវិនិយោគនេះ យកទៅប្រើប្រាស់ចំណាយចរន្តដាច់ខាត គឺត្រូវប្រើប្រាស់តែក្នុងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចតែប៉ុណ្ណោះ។ ដូច្នេះគិតមកដល់ពេលនេះ ទាំងស្ពានឆ្លងកាត់ទន្លេ ៥ទីតាំង ទាំងស្ពានអាកាស ៨ទីតាំង ស្មើនឹងថវិកាជាង២២៦លានដុល្លារ ដែលក្រុមហ៊ុន OCIC ទទួលបាននូវសិទ្ធិវិនិយោគនោះ យកមកកសាងនៅស្ពានទាំងនេះ»។

សម្តេចតេជោបញ្ជាក់បន្ថែមថា ប្រយោជន៍នៃការវិនិយោគទីតាំងនានា របស់ក្រុមហ៊ុន OCIC នេះមិនត្រឹមតែបានយកមកកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ប៉ុណ្ណោះទេ ទីតាំងទាំងនោះ ដូចជាកោះពេជ្រ កោះនរា និងតំបន់ជ្រោយចង្វារ មានការអភិវឌ្ឍន៍ បង្កើតការងារជូនប្រជាពលរដ្ឋ មានអាជីវកម្មរកស៊ី ដែលបានបង់ពន្ធជូនរាជរដ្ឋាភិបាលយ៉ាងច្រើន។

សម្តេចបានចោទជាសំណួរ តើបើទុកឲ្យកោះពេជ្រ មានដើមត្រែងយោល អាចមានកូនទីក្រុង មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះទេ ? តើបើទុកឲ្យជ្រោយចង្វារ មានដើមត្រែងយោល ទឹកលិចនៅរដូវវស្សា តែមានសកម្មភាពអាជីវកម្ម មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះដែរទេ? ប៉ុន្តែឥឡូវមិនត្រឹមជាទីក្រុងដែលមានមនុស្សរស់នៅទេ និងមានសកម្មភាពអាជីវកម្មដ៏មមាញឹកទេ ប៉ុន្តែវាបានបង្កើននូវការងារដល់មនុស្សមិនតិចទេ និងចំណូលពន្ធជូនរដ្ឋផងដែរ៕


Tuesday, August 30, 2022

រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត

ចំនួនអ្នកទស្សនា: Views




រតនគិរី៖ នាព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តអាគារA និងមានការអញ្ជើញចូលរួមពី មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុង/ស្រុកទាំង៩ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។

ឯកឧត្តម ញ៉ែម សំអឿន មានប្រសាសន៍ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីពង្រឹងការងារ សន្ដិសុខសណ្ដាប់ធ្នាប់ ការអនុវត្ត បទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសនានាក្នុងភូមិសាស្រ្ដខេត្តរតនគិរី និងកិច្ចការសំខាន់ផ្សេងៗមួយចំនួនទៀត ជាពិសេសលើកិច្ចការតុបតែងលម្អសោភ័ណភាព និងអនាម័យតាមក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត បញ្ហាចរាចរណ៍ គ្រោះទឹកជំនន់ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរដល់គណៈបញ្ជាការឯកភាពខេត្ត ក្រុង/ស្រុក ដែលបានខិតខំបំពេញការងារនាពេលកន្លងមកសម្រេចបានលទ្ធផលល្អប្រសើរ ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានា ពេលកន្លងមក និងត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារទាំងអស់នេះ អោយបានកាន់តែល្អថែមទៀត ។

ឯកឧត្តមក៏បានមានប្រសាសន៍ ណែនាំដល់គណៈបញ្ជាការក្រុង/ស្រុក បន្ដណែនាំដល់ប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន កុំលេងល្បែងស៊ីសង និងកុំប្រើប្រាស់គ្រឿងញៀនជាដើម ពិសេសត្រូវបន្ដការពារខ្លួនពីជំងឺកូវីដ-១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ជាពិសេសគណៈបញ្ជាការក្រុង/ស្រុក ត្រូវបន្ដការថែរក្សា បរិស្ថាន និងសម្បត្តិធម្មជាតិអោយបានល្អ ដែលជាសក្ដានុពលទេសចរណ៍ នៅក្នុងខេត្តរបស់យើង ត្រូវថែរក្សា និងរៀបចំរមណីយដ្ឋានធម្មជាតិ មានបរិស្ថានស្អាតជានិច្ច និងសូមកុំអោយមាន ការកាប់បំផ្លាញ ព្រៃឈើ សម្បត្តិធម្មជាតិ ការឆក់ត្រី នេសាទខុសច្បាប់ បរបាញ់សត្វព្រៃខុសច្បាប់ជាដើម ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី សម្រួលផ្សាយដោយ៖ dara


ក្រុមប្រឹក្សាខេត្តស្វាយរៀង បើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ ឆ្នាំទី៤ អាណត្តិទី៣

ចំនួនអ្នកទស្សនា: Views




ស្វាយរៀង :ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៩ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣០ ខែសីហា
 ឆ្នាំ២០២២ ដែលកិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងទីចាត់ការទាំង៥របស់សាលាខេត្តផងដែរ។

រូបថត៖-ស្វាយរៀង