កំពង់ឆ្នាំង
៖ ភូមិប៉ប្រក និងភូមិសំរោងសែន ស្ថិតនៅឃុំសំរោងសែន
ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង
ប្រកាសជាផ្លូវការ ធ្វើការផ្សព្វផ្សាយជាតំបន់វិនិច្ឆ័យ
នៃការចុះបញ្ជីដីធ្លីជាលក្ខណ:ប្រព័ន្ធ បន្ទាប់ពីត្រូវបានប្រមុខរាជរដ្ឋាភិបាល
ប្រកាសកាត់ឆ្វៀល ក្នុងភូមិសាស្រ្តនេះចេញពីដីតំបន់បី ។
ការប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ:ប្រព័ន្ធនេះ
ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកសាន់យូ
អភិបាលរងខេត្តកំពង់ឆ្នាំង និង លោក លី សុភា ប្រធានមន្ទីរ
រៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដី និង
ជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ដ
ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក
លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានផងដែរ ។
លោកលី
សុភា ប្រធានមន្ទីរ រៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដី និង
ជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ដកំពង់ឆ្នាំង បានឱ្យដឹងថា
ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្រ្ត មួយសម្រាប់ភូមិសាស្រ្តនៅក្នុងស្រុកកំពង់លែង
ដែលពុំធ្លាប់មានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់
នាពេលនេះបានប្រកាសជាផ្លូវការជាតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីជាលក្ខណ:ប្រព័ន្ធ
ក្រោយពីប្រមុខរាជរដ្ឋាភិបាលដែលបានកាត់ឆ្វៀលចេញពីតំបន់បី
ហើយធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ។
ការផ្សព្វផ្សាយជាតំបន់វិនិច្ឆ័យលើការចុះបញ្ជីមានលក្ខណ:ជាប្រព័ន្ធនាពេលនេះ
ដើម្បីធានានូវភាពត្រឹមត្រូវនិងច្បាស់លាស់
ចំពោះប្រជាពលរដ្ឋដែលមានដីស្ថិតក្នុងតំបន់ប្រកាសវិនិច្ឆ័យទាំង២ភូមិ
ត្រូវភ្ជាប់មកនូវឯកសារពាក់ព័ន្ធមួយចំនួនដូចជាសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ
សៀវភៅគ្រួសារ និងសំបុត្រអាពាហ៍ពិពាហ៍ជាដើម
ដើម្បីចូលរួមសហការជាមួយមន្ត្រីជំនាញអនុវត្តកម្មវិធីដីធ្លីរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តដើម្បីឱ្យដំណើរការវាស់វែងបានឆាប់រហ័ស។
លោកសាន់
យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍សំដែងនូវអំណរគុណដល់សម្តេច
អគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកកម្ពុជា
ដែលបានធ្វើការកាត់ឆ្វៀលដីតំបន់៣
ផ្តល់ជូនដល់ប្រជាពលរដ្ឋឲ្យទទួលបានដីកម្មសិទ្ធិស្របច្បាប់ ។
លោកបានបញ្ជាក់ទៀតថា
ការចុះបញ្ជីដីធ្លី ដែលមានលក្ខណ:ជាប្រព័ន្ធ នាពេលនេះ គឺជាយន្តការ
របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់ សម្តេចឣគ្គមហាសេនាបតី តេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា
ក្នុងការគិតគូរផ្តល់ជូនប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ
ឱ្យមានសិទ្ធិលើកាគ្រប់គ្រងដីធ្លីផ្ទាល់ស្របតាមច្បាប់ ។
ដូចនេះក្នុងដំណាក់កាលនេះ បងប្អូនប្រជាពលរដ្ឋត្រូវតែសហការឱ្យបានជិតស្និទ្ធ
ជាមួយនឹងមន្រ្តីជំនាញ អាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ទិន្ន័យ ក្បាលដី
សម្រាប់ធ្វើការចុះបញ្ជីឱ្យមានលក្ខណ:ត្រឹមត្រូវស្របនិងច្បាប់ ។
ប្រជាពលរដ្ឋដែលរស់នៅភូមិប៉ប្រក
និង ភូមិសំរោងសែន បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន
សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ដែលបានផ្តល់ប្រទានកម្មជូនដល់ប្រជាពលរដ្ឋក្នុងភូមិរបស់គាត់
ឱ្យមានសិទ្ធិកាន់កាប់ គ្រប់គ្រងដោយស្របច្បាប់ ។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិភាល
ស្តីពីការកាត់ឆ្វៀលផ្ទៃដីតំបន់បី និង ការកែសម្រួលផ្ទៃដីតំបន់បី
ស្ថិតនៅក្នុងភូមិសាស្រ្តឃុំសំរោងសែន បានធ្វើការកាត់ឆ្វៀលផ្ទៃដី១៨ហិកតា
២៩សង់ទីអា ស្ថិតនៅក្នុងភូមិសំរោងសែន និង ភូមិប៉ប្រក ដើម្បីធ្វើប្រទានកម្ម
ជាកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋ៥១៦គ្រួសា៕
0 comments:
Post a Comment