-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, June 14, 2022

នំអន្សមជ្រូកខ្មែរ ត្រូវបានប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែង ព្យាយាមផលិតដើម្បីអភិរក្សអត្តសញ្ញាណខ្មែរដើម

ចំនួនអ្នកទស្សនា: Views



(ស្ទឹងត្រែង)នំអន្សមជ្រូកខ្មែរ ប្រចាំតំបន់នៅខេត្តស្ទឹងត្រែង ត្រូវបានប្រជាពលរដ្ឋព្យាយាមផលិតឡើង ដើម្បីរក្សានូវអត្តសញ្ញាណខ្មែរ និង ឱ្យយុវជនជំនាន់ក្រោយ បាននាំគ្នាសិក្សានិងរៀនផលិតបង្កើតជារបរប្រចាំគ្រួសារ។

ក្នុងសកម្មភាពផលិតនំអន្សមជ្រូក ប្រចាំតំបន់នៅខេត្តស្ទឹងត្រែង ថ្ងៃទី១៣មិថុនា លោកស្រី ង៉ែត សុភា អ្នកប្រកបរបរ ផលិតនំអន្សមជ្រូក នៅភូមិព្រែកសង្កាត់ក្រុងស្ទឹងត្រែង បានអះអាងថា៖ លោកស្រីបានបង្កើតមុខរបរនេះឡើងរយៈពេល ០៤ឆ្នាំមកហើយ ដើម្បីថែរក្សាអត្តសញ្ញាណនំខ្មែរ និងបានបណ្តុះបណ្តាលទៅយុវជនជំនាន់ក្រោយៗ ឱ្យចេះផលិតលក់ ជាប្រចាំនៅក្នុងភូមិព្រែកនេះ។

លោកស្រី ថា៖មុខរបរនេះលោកស្រីនិងបន្តធ្វើជាប្រចាំ ជារៀងរហូត ដើម្បីនាំគ្នាអភិរក្សអត្តសញ្ញាណដូនតាយើងផង និង បានបង្ហាត់បង្រៀនប្អូនៗយុវជន យុវតីជំនាន់ក្រោយឱ្យចេះផលិត ដើម្បីមានមុខរបរប្រចាំគ្រួសារ សម្រាប់រកប្រាក់ចំណូល ដោះស្រាយជីវភាពប្រចាំថ្ងៃនៅក្នុងស្រុកភូមិ ដោយមិនបាច់ចេញទៅលក់កម្លាំងពលកម្មនៅក្រៅប្រទេស។

លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានចាត់ទុកថា៖ នេះក៏ជាមុខរបរមួយ បានបង្ហាញពីការចូលរួម អភិរក្សនូវផលិតផលរបស់ដូនតាយើងដែរ ដូចជាការដុតក្រឡាន ការដាល់អំបុក និងការវេចនំអន្សមជ្រូកលក់ជាដើមនេះ។

លោកស្រី មុំ សារុំ ដែលបានមកសិក្សានិងផលិតនំនេះបានបញ្ជាក់ថា៖ នៅតាមបណ្តាខេត្តនីមួយៗតែងមានប្រជាពលរដ្ឋយើង បានបង្កើតឡើងនូវមុខរបរផ្សេងៗពីគ្នា សម្រាប់លក់ដូររកប្រាក់ចំណូល ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយមុខរបរខ្លះ ជាផលិតផលមួយត្រូវបានដូនតាយើងបន្សល់ទុកនូវកេរ្តិ៍ឈ្មោះពីជំនាន់ដើម ដូចជានំអន្សមជ្រូកនេះជាដើម។

លោកស្រីយល់ថា៖នំប្រភេទវេចខ្ចប់មានច្រើនប្រភេទដូចជា -នំបត់-នំគម - នំអន្សមចេក- និងនំអន្សមជ្រូក ផលិតឡើងមាន ភាពច្នៃប្រឌិត ដើម្បីទាក់ទាញអតិថិជន ហើយបានលើកទឹកចិត្តដល់បងប្អូនដែលបានមកសិក្សារៀនពីមុខជំនាញរបស់ខ្លួន រក្សាបាននូវប្រពៃណីរបស់ខ្មែរយើងផង ។

សូមបញ្ជាក់ថា៖ បច្ចុប្បន្ននំអន្សមជ្រូក ដែលលោកស្រី ង៉ែត សុភា បានផលិតឡើង មានអតិថិជនគាំទ្រ ដោយបញ្ជាទិញ ទៅលក់បន្តនៅតាមបណ្តាខេត្តនានាដូចជាខេត្តរតនគិរី -សៀមរាប- កំពង់សោម- តាកែវ -ត្បូងឃ្មុំ -ក្រចេះ-រាជធានីភ្នំពេញ និង បណ្តាខេត្តផ្សេងៗទៀត ក្នុងតម្លៃបោះដុំនំ១ថ្លៃ១០០០០រៀល ចំណែកអ្នកលក់បន្ត១២.០០០រៀលតែប៉ុណ្ណោះ៕


0 comments:

Post a Comment