-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, June 3, 2022

បេសកជននុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកទៅដល់ទីក្រុងសេអ៊ូលដើម្បីពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុន

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ):ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ បេសកជននុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកសម្រាប់បញ្ហាកូរ៉េខាងជើងបានទៅដល់ទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុន ស្របពេលដែលកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងដែលអាចនឹងកើតឡើង។

វា គឺជាដំណើរទស្សនកិច្ចលើកដំបូងនៅទីក្រុងសេអ៊ូលរបស់លោក Sung Kim អ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់បញ្ហាកូរ៉េខាងជើង។

លោក Kim បាននិយាយនៅពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិ Incheon នៅភាគខាងលិចទីក្រុងសេអ៊ូលថា «មានការវិវត្តសំខាន់ៗមួយចំនួននៅលើឧបទ្វីបកូរ៉េចាប់តាំងពីដំណើរទស្សនកិច្ចរបស់ខ្ញុំមក ហើយខ្ញុំទន្ទឹងរង់ចាំកិច្ចពិភាក្សាស៊ីជម្រៅមួយ»។

លោក Kim គ្រោងនឹងជួបពិភាក្សាទ្វេភាគី និងត្រីភាគីជាមួយសមភាគីកូរ៉េខាងត្បូង លោក Kim Gunn និងសមភាគីជប៉ុន លោក Takehiro Funakoshi នៅថ្ងៃសុក្រនេះ។ នេះបើយោងតាមក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបានឱ្យដឹង។

កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបរាជ័យក្នុងការអនុម័តចំពោះដំណោះស្រាយដែលស្នើឡើងដោយសហរដ្ឋអាមេរិក ដែលព្យាយាមដាក់ទណ្ឌកម្មបន្ថែមទៅលើទីក្រុងព្យុងយ៉ាងសម្រាប់ការសាកល្បងគ្រាប់មីស៊ីលនាពេលថ្មីៗនេះ ដោយសារតែការប្រឆាំងពីប្រទេសចិន និងរុស្ស៊ី។

ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងចំនួនបីគ្រាប់កាលពីសប្តាហ៍មុន រួមទាំងគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយនៅក្នុងការបង្ហាញកម្លាំងលើកទី១៧ របស់ខ្លួននៅក្នុងឆ្នាំនេះ៕(ប្រភព យ៉ុនហាប់ បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara

0 comments:

Post a Comment