-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, June 22, 2022

សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ប្រារព្ធខួបលើកទី ១៥ ទិវាតីតយុទ្ធជនកម្ពុជា ២១ មិថុនាឆ្នាំ ២០២២

ចំនួនអ្នកទស្សនា: Views



(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី ២១ ខែមិថុនាឆ្នាំ ២០២២ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំរៀបចំប្រារព្ធខួបលើកទី ១៥ ទិវាអតីតយុទ្ធជនកម្ពុជាក្រោមធិបតីភាពឯកឧត្តមងួនរតនៈអភិបាលខេត្តកំពង់ធំនិងជាប្រធានកិត្តិយសនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំនៅលើភូមិឋានរបស់អតីតយុទ្ធជននៅដីសម្បទានសង្គមកិច្ចស្ថិតនៅភូមិដងក្ដារឃុំក្រយាស្រុកសន្ទុកខេត្តកំពង់ធំដោយមានការចូលរួមពីបងប្អូនអតីតយុទ្ធជនប្រមាណចំនួន ១៥០ គ្រួសារ ។

ជាមួយគ្នានោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងជានិងជាប្រធានសមាគមអតីតយុវជនកម្ពុជា ក្នុងឱកាសខួបលើកទី ១៥ ឆ្នាំទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនាឆ្នាំ ២០២២ ផ្ញើជូនបងប្អូនអតីតយុទ្ធជននិងជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អានព្រមទាំងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់ដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារមួយហិកតាកន្លះនឹងផ្ទះថ្មីមួយខ្នងជូនដល់បងប្អូនអតីតយុទ្ធជនចំនួន ១៥០ គ្រួសារដែលគ្មានដីគ្មានផ្ទះសម្បែងរស់នៅសមរម្យនៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំបានមករស់នៅទីនេះ ។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ ប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនខេត្តកំពង់ធំ បានលើកឡើងថា គុណបំណាច់របស់អតីតយុទ្ធជនកម្ពុជា ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដណ្ដើមយកសុខសន្តិភាព បូរណភាពទឹកដី ពិតជាមានគុណបំណាច់ដ៏ធំធេងមិនអាចបំភ្លេចបានឡើយ ។ ព្រោះអតីតយុទ្ធជនទាំងអស់នេះ ដែលបានរួមរស់ជាមួយសម្ដេចតេជោក្នុងបុព្វហេតុរំដោះជាតិ ។

បច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងតាមរយៈបង្កើតឱ្យមានសមាគមអតីតយុទ្ធជនដែលមានការផ្ដល់ជូននូវការជួយឧបត្ថម្ភ ទាំងសម្ភារៈ លំនៅដ្ឋាននិងដីកសិកម្មសម្រាប់បង្កបង្កើនផលផងដែរ ។ ទន្ទឹមនឹងនេះក៏មានក្រុមសម្ព័នមិត្តមិត្តភាពរបស់មន្ទីរអង្គភាពនិងសប្បុរសជនជួយឧបត្ថម្ភទាំងសម្ភារៈនិងថវិកាទៀតផង ។ ជាក់ស្ដែងនៅថ្ងៃនេះក៏មានក្រុមហាត់ប្រាណមិត្តភាពជួយឧបត្ថម្ភស្បៀងអាហារចំនួន ១៥០គ្រួសារដែលមួយគ្រួសារទទួលបានអង្ករ ២០ គីឡូក្រាម មី ត្រីខមួយយូរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរនិងប៊ីចេងមួយគីឡូក្រាម ។ រួមជាមួយគ្នានេះដែរ ក្នុងនាមសមាគមអតីតយុទ្ធជនកម្ពុជាបានសហការគ្នាផ្ដល់ថវិកាជួយទ្រទ្រង់គ្រួសារអតីតយុទ្ធជនបន្ថែមក្នុងមួយគ្រួសារចំនួន ៤ ម៉ឺនរៀល ។

លោកស្រី លី ហឿម តំណាងក្រុមហាត់ប្រាណមិត្តភាព បានសម្ដែងសេចក្តីសោមនស្សរីករាយពេញចិត្តនិងដឹងគុណនូវការលះបង់របស់អតីតយុទ្ធជនហើយសម្ភារៈទាំងអស់នេះ គឺជាការមូលមតិសហការគ្នាជួយដោះស្រាយការលំបាករបស់បងប្អូនយើងបានមួយកម្រិតផងដែរ៕ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ;សម្រួលដោយ:dara

0 comments:

Post a Comment