-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, May 9, 2022

ប្រជាពលរដ្ឋ ស្រុក​កោះធំ ទទួលបាន​ផ្លូវ​បេតុង អា​មេ​មួយ​ខ្សែ ប្រវែង​ជិត ១.០០០ ម៉ែត្រ និង​ស្ពាន​បេ​ឡេ​មួយ បន្ថែម​ពីលើ​សមិទ្ធផល ដែលមាន​ស្រាប់​

ចំនួនអ្នកទស្សនា: Views

  កណ្តាល​៖ ផ្លូវ​បេតុង​អា​មេ មួយ​ខ្សែ ប្រវែង ៨៨៥ ម៉ែត្រ និង​ស្ពាន​បេ​ឡេ មួយកន្លែង ស្ថិតនៅ​ភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល បាន​ត្រូវ​សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។​

​ក្រៅពីនេះ អ្នកស្រុក​កោះធំ ទទួលបាន​សមិទ្ធផល​ជាច្រើន​ទៀត ដូចជា ផ្លូវជាតិ​លេខ​២១ ស្ពាន​ឆ្លងទន្លេ​បាសាក់​កោះធំ ផ្លូវ​លេខ​១១០ មន្ទីរពេទ្យ តេ​ជា​សែន កោះធំ មណ្ឌល​សុខភាព ផ្លូវ​បេតុង​ជាច្រើន​ខ្សែ និង​បណ្ដាញ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ជាច្រើន​ទៀត ដើម្បី​សម្រួល​ដល់ ការរស់នៅ​របស់ បងប្អូន​ប្រជាពលរដ្ឋ ឱ្យមាន​ជីវភាព​កាន់តែ ប្រសើរឡើង ថែម​មួយកម្រិត​ទៀត​។ ជាងនេះទៅទៀត ប្រជាពលរដ្ឋ នៅ​ស្រុក​កោះធំ ក៏​នឹង​ទទួលបាន​គម្រោង បំពាក់​ភ្លើង​សូ​ឡា​បំភ្លឺ ផ្លូវ ពេលយប់ តាម​បណ្ដាញ​ផ្លូវ​បេតុង ដែល​បាន​សាង សង់​រួច ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ របស់ បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង ធានាបាន​សន្តិសុខ សុវត្ថិភាព ផងដែរ​។

​ថ្លែង​សំណេះសំណាល នាឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថាៈ ក្រោម​ការដឹកនាំ ដ៏​ត្រឹមត្រូវ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេសជាតិ មាន​សុខសន្តិភាព ពេញលេញ មានការ​អភិវឌ្ឍ លើ​គ្រប់​វិស័យ ជាពិសេស​ភាពជោគជ័យ នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ កូ​វីដ​១៩ ដែល​បច្ចុប្បន្ន ប្រទេស​យើង បាន​បើក ដំណើរការ​សេដ្ឋកិច្ចសង្គម ទាំងស្រុង​ឡើងវិញ តាមរយៈ​ការសម្រេចបាន អត្រា​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ បាន​ច្រើនជាងគេ លំដាប់​ទី​ពីរ នៅក្នុង​ពិភព លោក​។

​បន្ថែម​ពីលើ​នេះ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង ពី​សមិទ្ធផល​ជាច្រើន​របស់ រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ផ្ដល់ជូន បងប្អូន​ប្រជាពលរដ្ឋ នៅ​ស្រុក​កោះធំ ដែល​រួមមាន ផ្លូវជាតិ​លេខ​២១ ស្ពាន​ឆ្លងទន្លេ​បាសាក់​កោះធំ ផ្លូវ​លេខ​១១០ មន្ទីរពេទ្យ តេ​ជា​សែន កោះធំ មណ្ឌល​សុខភាព​ផ្លូវ​បេតុង ជាច្រើន​ខ្សែ និង​បណ្ដាញ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ជាច្រើន​ទៀត ដើម្បី​សម្រួល​ដល់​ការរស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យមាន​ជីវភាព កាន់តែ​ប្រសើរឡើង ថែម​មួយ កម្រិត​ទៀត​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​ផងដែរ អំពី​គម្រោង​បំពាក់​ភ្លើង​សូ​ឡា​បំភ្លឺ​ផ្លូវ ពេលយប់ តាម​បណ្ដាញ​ផ្លូវ​បេតុង ដែល​បាន​សាងសង់​រួច ដើម្បី​សម្រួល ដល់​ការធ្វើដំណើរ របស់​បងប្អូន ប្រជាពលរដ្ឋ ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ធានាបាន សន្តិសុខ សុវត្ថិភាព​ផងដែរ​។​

​បន្ទាប់ពី​កម្មវិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​បេតុង និង​ស្ពាន​មួយកន្លែង​នា ពេលនេះ លោក​ទេស រដ្ឋមន្ត្រី បាន​អញ្ជើញ​ដឹកនាំ ក្រុមការងារ​បច្ចេកទេស ពាក់ព័ន្ធ របស់​ក្រសួង ចុះ​ពិនិត្យ​វឌ្ឍនភាព ការងារ សាងសង់​មន្ទីរពេទ្យ​តេ​ជោ សែន កោះធំ ដើម្បី​ធានា​គុណភាព​សំណង់ ស្របតាម​កិច្ចសន្យា ដែលមាន​ចែង នៅក្នុង​សៀវភៅ​បន្ទុក ហើយ​គិត​រហូត​មកទល់ពេលនេះ ការសាងសង់ សម្រេចបាន ៣៣,៥៨% ហើយ គ្រោង​បញ្ចប់​ជា​ស្ថាពរ នៅ​ឆ្នាំ​២០២៣ មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​។​

​សូម​ជម្រាបជូន​ផងដែរ​ថា ផ្លូវ​បេតុង​អា​មេ ប្រវែង ៨៨៥ ម៉ែត្រ និង​ស្ពាន​មួយកន្លែង ដែល​សម្រេច បាន នៅថ្ងៃនេះ នឹងចូលរួម​ចំណែក ក្នុងការ​សម្រួល​ដល់ ការធ្វើដំណើរ និង​ការដឹកជញ្ជូន​របស់ បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​៕

       

0 comments:

Post a Comment