-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, March 19, 2022

ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ការអភិវឌ្ឍន៍លំនៅឋាន កាន់តែប្រសើរឡើង

ចំនួនអ្នកទស្សនា: Views

   



ភ្នំពេញ៖ ឯកឧត្ដម  ឃួងស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា  ដោយសារប្រទេសជាតិមានសុខសន្តិភាព បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងខ្លាំង ទន្ទឹមនឹង នេះ ការអភិវឌ្ឍន៍លំនៅឋាន ក៏កាន់តែប្រសើរឡើងផងដែរ។សន្តិភាពនេះហើយដែលធ្វើឱ្យក្រុមហ៊ុនឯកជន មានការបណ្ដាក់ទុនរកស៊ីយ៉ាងច្រើន នៅកម្ពុជា មិនថា នៅរាជធានីភ្នំពេញនិង នៅតាមបណ្តាខេត្ត បង្កើតបាននូវការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋមានជីវភាពធូរធា។   ឯកឧត្ដម  ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងដូច្នេះខណៈដែលឯកឧត្ដមអញ្ជើញ ក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកកម្មករ កម្មការិនី ដែលកំពុងពេញការងារក្នុងការដ្ឋាននិងត្រួតពិនិត្យគុណភាពសំណង់ បុរីមេគង្គលែន តាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតនៅភូមិ ចំបក់មាស សង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨  ខែមីនានេះ។   ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការអភិវឌ្ឍន៍ ក្រុមហ៊ុនសំណង់មិនថា នៅរាជធានីភ្នំពេញឬនៅតាមបណ្តាខេត្តនោះទេ គឺសុទ្ធតែបង្កើតបាននូវការងារធ្វើជូនបុគ្គលិកកម្មករ កម្មការិនី ។តែបើ ប្រទេសជាតិមានអសន្តិសុខគឺមិនមានអ្នកចូលមកធ្វើការវិនិយោគនោះទេ ជាក់ស្តែងដូចជានៅប្រទេសអ៊ុយក្រែន មានបញ្ហាជាមួយរុស្ស៊ីគឺមិនមានក្រុមហ៊ុនណាហ៊ានទៅរកស៊ីនៅក្នុងប្រទេសដែល មានសង្គ្រាមនោះទេ។   ឯកឧត្ដម  ឃួង ស្រេងបន្តទៀតថា ក្រុមហ៊ុនមានឱកាសរកស៊ី បង្កើតឱ្យកម្មករកម្មការិនីមានការងារធ្វើគឺដោយសារតែប្រទេសជាតិយើងមានសន្តិភាព ហើយ សន្តិភាពនេះ បានមកពី សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ តាមរយៈនេះ ឯកឧត្ដមបានស្នើឱ្យបងប្អូនកម្មករកម្មការិនីទាំងអស់រួមគ្នារក្សាឱ្យបានគង់វង្សនូវសន្តិភាពសម្រាប់កម្ពុជា។   ឯកឧត្ដមបានបញ្ជាក់ផងដែរថា កម្មករកម្មការិនីនិងម្ចាស់ក្រុមហ៊ុនគឺប្រៀបបានអណ្ដាតនឹងធ្មេញដែលយើងត្រូវរួមគ្នាធ្វើដើម្បីឱ្យក្រុមហ៊ុនរីកចម្រើន បើក្រុមហ៊ុនរីកចម្រើនយើងក៏រីកចម្រើនដែរ។   លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយក នៃបុរីមេគង្គលែន បានមានប្រសាសន៍លើកឡើងថា៖ បុរីមេគង្គលែនបានចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ យ៉ាងខ្លាំងក្លា តាមរយៈ ការផ្តល់ជូននូវការងាររាប់ពាន់កន្លែង និងបង្កើនបន្ថែមជារៀងរាល់ឆ្នាំ តួយ៉ាងឆ្នាំ២០១៩ យើងមានបុគ្គលិក និង កម្មករ សរុប ជាងមួយពាន់នាក់ ឆ្នាំ២០២០ បង្កើនទៅជាង២ពាន់នាក់ រហូតមកដល់បច្ចុប្បន្ន។ ជាពិសេសក្នុងអំឡុងវិបត្តិកូវីដ-១៩ ក្រុមហ៊ុនមិនបោះបង់ចោល ក្រុមការងារ នោះទេ ដោយចូលរួមជាមួយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បើកប្រាក់បៀវត្សជូនពេញលេញ ហើយថែមទាំងយក ចិត្តទុកដាក់យ៉ាងខ្ពស់ទៅលើសុខភាពអនាម័យ ការផ្តល់ជាការឧបត្តម្ភស្បៀង ថវិកា ការធ្វើតេស្តរហ័សជាប្រចាំ និងការលើកទឹកចិត្តឲ្យចាក់វ៉ាក់សាំងទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។ក្រុមហ៊ុនបានចូលរួមលើកកម្ពស់គុណភាពសំណង់ និងបរិស្ថាន តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធល្អប្រណិត សំណង់ដែលប្រើប្រាស់វត្ថុធាតុដើមរឹងមាំ តាមស្តង់ដារបច្ចេកទេសខ្ពស់  និងការរៀបចំប្រព័ន្ធប្រព្រឹត្តិកម្ម ប្រព័ន្ធការពារកណ្តៀរ ប្រព័ន្ធការពារឆក់។ល។ហើយថ្មីៗនេះ ក្រុមហ៊ុនបានឈ្នះនូវ ពានរង្វាន់អចលនទ្រព្យ Property Guru ២០២១ ប្រចាំតំបន់អាស៊ី ទៅលើម៉ូតផ្ទះ និងគុណភាពសំណង់ផងដែរ។ទន្ទឹមនេះ បានចូលរួមសកម្មភាពសប្បុរសធម៌ជាមួយអង្គការសប្បុរសធម៌នានា ឥតឈប់ឈរ ដើម្បីចូលរួមរំលែកបន្ទុកសង្គម៕


0 comments:

Post a Comment