-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, March 7, 2022

និស្សិតមហាវិទ្យាល័យស្ថាបត្យកម្ម និង នគរូបនីយវិទ្យា ទៅទស្សនាសំណង់ស្ថាបត្យកម្មក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ: ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី០៥ ដល់០៦ ខែមីនា ឆ្នាំ២០២២ លោកសាស្រ្តាចារ្យ និងជាព្រឹទ្ធបុរសរង ងួន មុនីសត្យា និងអ្នកគ្រូ ខាត់ ឆវី បានដឹកនាំនិស្សិតមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយវិទ្យាថ្នាក់ឆ្នាំទី៣ខ និង៣ច មានចំនួន ២៧នាក់មកសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្ត និងប្រវត្តិសំណង់ស្ថាបត្យកម្ម ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ។

ដំណើរការសិក្សានេះត្រូវបាននាំផ្លូវ និង ពន្យល់ដោយមន្រ្តីបច្ចេកទេសរបស់អាជ្ញាធរជាតិព្រះវិហារ។ ដើម្បីទទួលបានបទពិសោធន៍ និងការអនុវត្តផ្ទាល់របស់និស្សិតលោកសាស្រ្តាចារ្យដឹកនាំ បានបែងចែកនិស្សិតជាពីរក្រុម៖ ក្រុមទី១សិក្សានៅប្រាសាទក្រចាប់ និង ក្រុមទី២សិក្សានៅប្រាសាទបេង។ និស្សិតបានសិក្សាលម្អិតទៅលើផ្នែកស្ថាបត្យកម្មជាច្រើន ដូចជា ការស្រង់ទិន្នន័យរូបភាពមើលកម្ពស់, មើលពីមុខ, ការស្រង់ទិន្នន័យប្លង់រួមប្រាសាទ, ការគូរគំនូសព្រាងរបស់ប្រាសាទ, ការពណ៌នាអំពីស្ថានភាពរបស់ប្រាសាទ,និង គូរនេត្រាទស្សន៍ពេញលេញប្រាសាទឡើងវិញ (គូរូបភាពស្រមើស្រម៉ៃនៃទម្រង់ប្រាសាទដើមឡើងវិញ)។

ក្រោយពីបានចុះធ្វើកម្មសិក្សា និស្សិតទទួលបានចំណេះដឹងអំពីប្រវត្តិសាស្ត្រ ប្រវត្តិសំណង់ស្ថាបត្យកម្មរបស់ប្រាសាទ រចនាបទសំណង់ និងសម្ភារសំណង់ដែលយកមកសាងសង់ប្រាសាទទាំងពីរខាងលើផងដែរ៕ដោយ ណយ នឿន (ប្រភព:អាជ្ញាធរជាតិព្រះវិហារ) សម្រួលផ្សាយដោយ៖ dara

0 comments:

Post a Comment