សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181/ 016998799


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799


Monday, February 7, 2022

រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ ធីតាTYDA បន្ដចុះរកអ្នកឆ្លងមេរោគកូវីដ-១៩ទៅលើបាតុករ អតីតណាហ្គាវើល ឃើញវិជ្ជមាន ២៩នាក់បន្ថែមទៀត

ចំនួនអ្នកទស្សនា: Views





រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ ធីតាTYDA បន្ដចុះរកអ្នកឆ្លងមេរោគកូវីដ-១៩ទៅលើបាតុករ អតីតណាហ្គាវើល ឃើញវិជ្ជមាន ២៩នាក់បន្ថែមទៀត ភ្នំពេញ :ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ តាមសេចក្តីជូនដំណឹង របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ឱ្យបានជ្រាបថា នៅ

ថ្ងៃ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតា TYDA បានធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ។ 

 ជាលទ្ធផលគិតត្រឹមម៉ោង១៨:៤៥នាទីនៅល្ងាចថ្ងៃដដែលនេះ មានបាតុករចំនួន២៩ នាក់បន្ថែមទៀត ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩ (វិជ្ជមាន) ខណៈកាលពីថ្ងៃទី០៥ ខែកុម្ភៈ បានរកឃើញ០៤នាក់រួចមក សរុបពីរថ្ងៃរកឃើញ ៣៣នាក់ ។ 

 មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំក្រុមបាតុករទាំងអស់ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឱ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល។

 បន្ទាប់ពីការធ្វើចត្តាឡីស័កចប់ ត្រូវយកសំណាកនៅតាមកន្លែងដែលបានកំណត់ និងរាយការណ៍អំពីលទ្ធផល មកអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាល ជាកំហិត។ ទន្ទឹមនឹងនេះមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើដល់អ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយក្រុមបាតុករ ព្រមទាំងបងប្អូនបាតុករ ដែលមិនទាន់បានយកសំណាកវិភាគមេរោគកូរីដ-១៩ ត្រូវទៅធ្វើតេស្ត រកមេរោគតាមកន្លែងកំណត់ នៅរាជធានីភ្នំពេញ ៕ដោយសួស សំរិត សម្រួលផ្សាយដោយ៖ dara


0 comments:

Post a Comment