សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181/ 016998799


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799


Monday, February 7, 2022

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជិត១០០គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ

ចំនួនអ្នកទស្សនា: Views

 (ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ អញ្ជើញជាសហអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ សាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលចិន ជាង ៣៣លានដុល្លារអាមេរិក។ នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណជិត២ម៉ោង ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖ 


 * សម្តេចតេជោ ហ៊ុន សែន ឆ្នាំកំណើតសម្តេច គឹឆ្នាំរោង តំណាងដោយរាគរាជ មិនមានឆុងនឹងឆ្នាំណាឡើយ ហើយចិន គោរពណាស់សម្រាប់នាគរាជ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជាប់គាំងនយោបាយឆ្នាំ២០០៣ មិនបានរារាំងការជួយរបស់ចិន មកកាន់កម្ពុជានោះឡើយ ដែលជាការបង្ហាញឱ្យនូវសមានចិត្ត និងរបៀបធ្វើទំនាក់ទំនងរបស់ចិន ជាមួយកម្ពុជា។ 

 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅចងចាំច្បាស់ណាស់នៅពេលនោះ គឺសម្តេចបានអំពាវនាវមិត្តចិនឱ្យជួយតភ្ជាប់ផ្លូវនៅភាគឦសាន។ 

 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធមកកាន់ភាគឦសាននេះ សម្តេចហាក់មានភាពលំអៀងបន្តិចជាមួយបណ្តាខេត្តដទៃទៀត ព្រោះចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធច្រើននៅខេត្តភាគឦសាន មានដូចជាក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីជាដើម។ 

 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ប្រែក្លាយខេត្តភាគឦសានឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ពាក់ព័ន្ធកសិ-ឧស្សាហកម្ម និងធនធានរ៉ែ។

 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើដំណើរប្រមាណ ៦ពាន់គីឡូម៉ែត្រ នៅទូទាំងប្រទេសកាលពីឆ្នាំ២០១៦ បំណងស្វែងយល់ពីស្ថានភាពប្រទេសពេលមានសង្គ្រាម និងពេលគ្មានសង្គ្រាម។ 

 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មាសដែលផលិតនៅខេត្តមណ្ឌលគិរីរយៈពេលប្រមាណ ៧ខែកន្លងមកនេះ ផលិតបានប្រមាណ ១,៧៥១គីឡូក្រាម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានៅមានធនធានរ៉ែជាច្រើនទៀត ដែលមិនទាន់បានស្រាវជ្រាវនៅឡើយ។

 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះសមិទ្ធផលទាំងឡាយកើតចេញពីការគូសវាសរបស់សម្តេច ក្រោយពេលបិទបញ្ចប់ភ្លើងសង្គ្រាមចុងឆ្នាំ១៩៩៨។

 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តនៅទូទាំងប្រទេសបានចងភ្ជាប់គ្នាដោយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានរួចហើយ នៅសល់តែការចងភ្ជាប់ពីភាគពាយ័ព្យ ទៅភាគនិរតីប៉ុណ្ណោះ។

 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពកម្ពុជាបច្ចុប្បន្នមិនដូចពីមុនទៀតទេ ពង្រាយផ្លូវហើយ ពង្រាយមណ្ឌលសុខភាព និងសាលារៀនផងដែរ។ 

 * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រោងយកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ជួបសិស្សនិទ្ទេស A ទាំងអស់នៅរាជធានីភ្នំពេញ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពន្យារពេលជួបសិស្សនិទ្ទេស A នេះ ដោយសាររង់ចាំ i-Pad ដែលបញ្ជាទិញដោយក្រុមហ៊ុនជីពម៉ុង។ 

 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានការតបណ្តាញទឹកស្អាត គ្មានសាលារៀន គ្មានមណ្ឌលសុខភាព មិនអាចកាត់បន្ថយគម្លាតភាពក្រីក្ររវាងទីក្រុង និងជនបទបានឡើយ។ 

 * សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្តូរផ្តាច់ថា នឹងធ្វើឱ្យទីជនបទរបស់កម្ពុជាទាំងអស់មានអគ្គិសនីប្រើប្រាស់ ខណៈបច្ចុប្បន្នគ្របដណ្តប់ជាង ៩៨ភាគរយហើយ។ 

 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅខែមីនា មន្ទីរពេទ្យធំៗចំនួនពីរតម្លៃជិត ៨០លានដុល្លារ ជាជំនួយរបស់ចិន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់។ មន្ទីរពេទ្យទាំងពីរនោះ រួមមាន៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ 

 * សម្តេចតេជោ ហ៊ុន សែន បន្តស្នើចិន ជួយសាងសង់តភ្ជាប់កំណាត់ផ្លូវជាតិលេខ៧ ពីអូរគ្រៀង ទៅទៅព្រំដែនឡាវ។ * សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកមិត្តនូវកាតព្វកិច្ចចិន ជួយសង់ស្ពានឆ្លងទន្លេក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ពីក្រចេះ ទៅកំពង់ធំ។

 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិត្តចិននិយាយមិនច្រើន តែធ្វើលឿន។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិនបានពិនិត្យរួចហើយលើនីតិវិធីភូតគាមអនាម័យត្រីប្រា និងមៀនប៉ៃលិនរបស់កម្ពុជា ដែលជាការបើកទីផ្សារកាន់តែធំ។ 

 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើតែស្រែមួយមុខមិនអាចធ្វើអ្នកមានបានទេ គឺត្រូវតែធ្វើលើដំណាំផ្សេងៗទៀត។ 

 * សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ខណៈគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សរាល់ថ្ងៃ។ 

 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល៣០ថ្ងៃហើយ កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ តែត្រូវបន្តយកចិត្តទុកដាក់លើការការពារ និងចាក់ដូសជំរុញ។ 

 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនធ្វើជាមេទាហានដែលឱ្យទ័ពចូលសមរភូមិដោយគ្មានសម្ភារៈ និងយុទ្ធភណ្ឌសម្រាប់ប្រយុទ្ធនោះទេ។ ក្រុមគ្រូពេទ្យក៏ដូចជា គឺសម្តេចមិនឱ្យខ្វះសម្ភារៈ បរិក្ខារពេទ្យនោះឡើយ។ 

 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវបន្តការចាក់វ៉ាក់សាំង រកវ៉ាក់សាំងទាំងការទិញ និងជំនួញ ព្រមទាំងបង្កើតរោងចក្រផលិតវ៉ាក់សាំង ដើម្បីកុំឱ្យការគ្រប់គ្រងជំងឺកូវីដដើរថយក្រោយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចប្តូរផ្តាច់ក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំ២០២២នេះ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំហើយនោះ។ 

 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានទទួលលិខិតប្រធានាធិបតីអាមេរិក ចូ បៃដិន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក យូរថ្ងៃមកហើយ តែសម្តេចមិនទម្លាយរង់ចាំប្រតិកម្មរបស់ក្រុមប្រឆាំង។ 

 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរង់ចាំមើលរវាងវីធីសាស្ត្ររឹង និងទន់ តើមួយណាអាចដោះស្រាយវិបត្តិមីយ៉ាន់ម៉ាបាន ខណៈកម្ពុជានៅសល់ពេលមិនយូរទេក្នុងការធ្វើជាប្រធានអាស៊ាន។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំទៅពលរដ្ឋមីយ៉ាន់ម៉ាថា កម្ពុជាគ្មានទទួលបានប្រយោជន៍អ្វីពីការប្រឹងប្រែងដោះស្រាយវិបត្តិមីយ៉ាន់ម៉ានោះឡើយ។ 

 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនជ្រើសយកមធ្យោបាយចរចាទេ មីយ៉ាន់ម៉ា មិនអាចបញ្ចប់បានទេ ហើយសម្តេចក៏រង់ចាំមើលផងដែរ។ * សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅក្រុមប្រឆាំងរបបយោធានៅមីយ៉ាន់ម៉ាថា តើអាចផ្តួលរំលំរបបយោធាណៃពិដោរបានអត់? * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដោះលែងសាស្ត្រាចារ្យជនជាតិអូស្ត្រាលី ដែលត្រូវរបបយោធាអូស្ត្រាលីដោះលែងម្សិលមិញ គឺសម្តេចបានស្នើមេយោធាមីយ៉ាន់ម៉ា ក្នុងការដោះលែង។ 

 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាតួអង្គសាងគុណសម្បត្តិនាំដល់ការនាំមកនូវការចរចាបញ្ចប់សង្គ្រាម តែគុណសម្បត្តិគេផ្តល់ទាំងស្រុងទៅយូអិន។ * សម្តេចតេជោ ហ៊ុន សែន រិះគន់អ្នកវិភាគមួយចំនួន ដែលមិនចុះសម្រុងជាមួយប្រពន្ធកូនខ្លួនឯងផង បែរជាមកប្រដៅកម្ពុជាឱ្យរួបរួម។ 

 * សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មទៅលោក ជេម សុខ និងទម្លាយថា សម្តេច និងលោក ជេម សុខ ទាក់ទងគ្នាយូរមកហើយ * សម្តេចតេជោ ហ៊ុន សែន រង់ចាំមើលដៃគូអាស៊ានផ្សេងទៀត ចូលរួមដោះស្រាយបញ្ហាមីយ៉ាន់ម៉ា 

 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាក្នុងនាមប្រធានអាស៊ាន ដែលសម្របសម្រួលចំពោះបញ្ហាមីយ៉ាន់ម៉ា ទទួលបានការគាំទ្រច្រើនជាងការរិះគន់

 * សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ដល់ក្រុមហ៊ុនដែលជួយសាងសង់កំណាត់ផ្លូវជាតិលេខ៧ ហើយសម្តេចសង្ឃឹមថា នឹងមិនមានការបើកលើសទម្ងន់លើផ្លូវនេះទៀតទេ 

 * សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖៣០នាទី ព្រឹកថ្ងៃដដែលនេះ។

0 comments:

Post a Comment