-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, January 18, 2022

ឯកឧត្តម សាយ សំអាល់ សម្ពោធជាផ្លូវការ មន្ទីរសម្រាកព្យាបាល និង សម្ភព ចតុមុខ

ចំនួនអ្នកទស្សនា: Views


 កណ្ដាល: ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការ មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ មានទីតាំងតាមបណ្ដោយ ផ្លូវ១១៥(២១B) ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្ដែងនូវការអបអរសាទរដល់មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ ដែលបានសម្ពោធដាក់ឱ្យដំណើរការនៅពេលនេះ ដែលនេះសបញ្ជាក់ឱ្យឃើញពីសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រទេសមានសុខសន្តិភាពពេញលេញ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះរួមទាំងវិស័យសុខាភិបាលផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការវិនិច្ឆ័យរោគសញ្ញាឱ្យបានច្បាស់លាស់ និងព្យាបាលប្រកបដោយក្រមសីលធម៌ខ្ពស់ ហើយត្រូវបើកចំហ បើកចិត្តឱ្យទូលាយ និងត្រូវសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីធ្វើឱ្យកន្លែងរបស់យើងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងការបម្រើសេវាឱ្យបានទាន់ពេលវេលា រហ័សទាន់ចិត្ត និងទទួលយកបាន ។

ឯកឧត្តម សង្ឃឹមថា មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ នេះ គឺជាកន្លែងមួយដែលជួយព្យាបាលជូនប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយគុណភាពខ្ពស់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យ។ ក្រៅពីការព្យាបាលជូនប្រជាពលរដ្ឋ ឯកឧត្តម សង្ឃឹមថា ទីនេះគឺជាទីកន្លែងមួយសម្រាប់ផ្ដល់ឱកាសដល់និស្សិតពេទ្យដទៃទៀត ក្នុងការសិក្សា ស្វែងរកនូវបទពិសោធន៍ ដោយប្រែក្លាយទីនេះទៅជាកន្លែងបណ្ដុះបណ្ដាលសម្រាប់និស្សិតពេទ្យក្មេងៗជំនាន់ក្រោយទៀត។

លោកវេជ្ជបណ្ឌិតឯកទេស ឈឿន ប៊ុណ្ណារិទ្ធិ នាយកប្រតិបត្តិមន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ បានឱ្យដឹងថា មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ បើកបម្រើសេវាកម្ម២៤ម៉ោង ដោយមានទទួលពិនិត្យ និងព្យាបាលលើ ផ្នែកជំងឺទូទៅ ផ្នែករោគស្ត្រី និងសម្ភព ផ្នែកវះកាត់ទូទៅ និងឆ្អឹង ផ្នែកកុមារ និងផ្នែកមន្ទីរពិសោធន៍ ព្រមទាំងទទួលពិនិត្យព្យាបាលសមាជិក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដោយឥតគិតថ្លៃ៕ ដោយ ណយ នឿន(ប្រភពៈរដ្ឋបាលខេត្តកណ្ដាល) សម្រួលផ្សាយដោយ៖ dara

0 comments:

Post a Comment