សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181/ 016998799


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799


Monday, January 24, 2022

អាជ្ញាធរខេត្ត រៀបចំពិធីបញ្ចុះបឋមសិលាកសាងអគារសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី

ចំនួនអ្នកទស្សនា: Views

  


កណ្តាល៖ នៅថ្ងៃ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ឯកឧត្តមឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានយាង និងអញ្ជើញជាព្រះរាជាធិបតី និង គណៈអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា កសាងអគារសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និង ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដែលរៀបចំដោយអាជ្ញាធរខេត្តកណ្តាល ស្ថិតនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ 

 មានប្រសាសន៍ក្នុងពិធីបញ្ចុះបឋមសិលា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា អគារសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទុកជាប្រវត្តិសាស្ត្រសម្រាប់សមណនិស្សិត និស្សិត យុវជនខ្មែរ និងបរទេស មកទទួលការអប់រំ និងសិក្សាស្រាវជ្រាវ ស្វែងរកចំណេះដឹងនៅទីនេះ។ 

 ឯកឧត្តមអភិបាលខេត្ត បន្តថា អគារសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលកើតចេញពីការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរក្រោមម្លប់នៃសន្តិភាព ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅ ពោរពេញដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជាមួយនឹងការដាក់ចេញឱ្យអនុវត្តន៍ នូវគោលនយោបាយ ភូមិ ឃុំសង្កាត់មានសុវត្ថិភាព ធ្វើឱ្យមូលដ្ឋានខេត្តកណ្តាល មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាបន្តបន្ទាប់។ 

ដូច្នេះយើងទាំងអស់គ្នា សូមគោរពអរគុណសន្តិភាព អរគុណនយោ បាយឈ្នះឈ្នះ គោរពដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នាំឱ្យកកើតមាននូវសមិទ្ធផលជាច្រើន បម្រើឱ្យផលប្រយោជន៍សាធារណៈ។ 

 សម្ដេចមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយ ខេត្តកណ្តាល បានមានសង្ឃដីកាថា អគារសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សាងសង់លើផ្ទៃដីទំហំ ១៣ ៥៨០ម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ មានរាងជាអក្ស អ៊ុយ U មានបន្ទប់សិក្សាចំនួន ៧២បន្ទប់ បន្ទប់រដ្ឋបាល១៧ បន្ទប់សាលប្រជុំ០២ បន្ទប់ផ្ទុកមនុស្សបានចំនួន ១ ០២០ នាក់ មានអាហារដ្ឋានចំនួន ០១កន្លែង ចំណតយានយន្ត ០១កន្លែង ចំណាយថវិកាចំនួន ៤ ០៥៣ ០០០ដុល្លារអាម៉េរិក ដោយមិនទាន់គិតបញ្ចូលសម្ភារបរិក្ខារ បំពាក់ក្នុងអគារនៅឡើយ ៕ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល) សម្រួលផ្សាយដោយ៖ ដារ៉ា

 


0 comments:

Post a Comment