-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, January 15, 2022

ទង់ជាតិ​ទាំង​អស់នៃ​បណ្តា​ប្រទេស​អាស៊ាន​ត្រូវបាន​បង្ហូត​ឡើង​នៅក្នុង​ខេត្ត​ព្រះសីហនុ​

ចំនួនអ្នកទស្សនា: Views


  ភ្នំពេញៈ​ទង់ជាតិ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ត្រូវបាន​បង្ហូត​ឡើងជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ​ខណៈពេល​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ ដែល​រួមមាន​កិច្ចប្រជុំ​ស្ថាប័ន​ទេសចរន៍​ជាតិ​អាស៊ាន (NTO) កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន និង​ការតាំង​ពិ​ព័រ​ណ៌​ទេសចរណ៍ (Travex )​នៅ​ខេត្ត​ព្រះសីហនុ​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២២ កាន់តែ​ខិតជិត​មកដល់​។​

​លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២២​ថា ទង់ជាតិ​នៃ​ប្រទេស​អាស៊ាន​ទាំងអស់​ត្រូវបាន​បង្ហូត​ឡើង​នៅ រង្វង់​មូល​ព្រះ​សិវ​និង​នាង​ឧមា​ភ​វ​តី​, មហាវិថី​ជំទាវ​ម៉ៅ​ត្រង់​ចំណុចប្រសព្វ​ជាមួយ​ផ្លូវជាតិ​លេខ​៤ និង មាននៅ​លើផ្លូវ​លេខ​៧០៥​មុខ​កំពង់ផែ​។ ឯ​វេទិកា​បើក​កម្មវិធី​ធ្វើ​នៅ​ទីលាន​តេ​ជោ និង កន្លែង​តាំង​ពិ​ព័រ​ណ៌​ធ្វើ​នៅក្នុង​បរិវេណ​សណ្ឋាគារ​សុខា​។​

​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ តាម​កម្មវិធី​រួមមាន​កិច្ចប្រជុំ​ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន (NTO) កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន និង ការតាំង​ពី​ព័រ​ណ៌​ទេសចរណ៍ (Travex) នៅ​ខេត្ត​ព្រះសីហនុ​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២២ ដែលជា​ខេត្ត​ជាប់មាត់​សមុទ្រ​មាន​ឆ្នេរ​ខ្សាច់​ស្អាត មាន​កំពង់ផែ​អន្តរជាតិ ជា​ខេត្ត​បាន និង​កំពុងមាន​ការអភិវឌ្ឍ​ពហុ​វិស័យ​ហើយ​ត្រូវបាន​គេ​ចាត់ទុកថា​ជាតា​រា​ទើប​រះ​នៅ​ទិសនិរតី​។​
តាម​សេចក្តីជូនដំណឹង​របស់​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​១៣ ខែមករា បានបង្ហាញ​ឱ្យឃើញថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ ខ្ពស់​ក្នុង​ពិធី​បើក​វេទិកា​ទេសណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ ដោយមាន​ការអញ្ជើញ​ចូលរួម​ដោយផ្ទាល់​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល សមាជិក​ព្រឹទ្ធសភា រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អង្គទូត​នានា​និង​រដ្ឋមន្ត្រី​ទេសចរន៍​អាស៊ាន ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន ព្រមទាំង​ក្រុមហ៊ុន​ជាតិ និង អន្តរជាតិ​។​

​នៅក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​គួច ចំរើន បាន​សរសេរ​ទៀតថា​ដើម្បី​ចូលរួម​អបអរសាទរ​វេទិកា​ទេសណ៍​អាស៊ាន​លើក​ទី​៤០​ឆ្នាំ​២០២២ រដ្ឋបាលខេត្ត​ព្រះសីហនុ​នឹង​រៀបចំ​បាញ់​កាំជ្រួច​ចំនួន​ពីរលើក គឺ​នៅ​យប់​ថ្ងៃទី​១៨ និង​ទី​១៩ ខែមករា ឆ្នាំ​២០២២ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន​៕​


0 comments:

Post a Comment