Pages

សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


Tuesday, November 2, 2021

ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអ្នកតំណាងរាស្ត្រ អញ្ជើញជាអធិបតីក្នុងពិធីបើកការដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋ នៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ចំនួនអ្នកទស្សនា: Views

  


កំពង់ឆ្នាំង៖ ដើម្បីអនុវត្តតាមសេចក្តីសម្រេចលេខ ២៥៥/២១ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការបង្កើតក្រុមការងារដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋនៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង។ ដោយឡែកនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសបើកដំណើរការដោះស្រាយទំនាស់ថ្ងៃដំបូងនេះ នៅក្នុងភូមិទួលខ្សាច់ ស្រុករលាប្អៀរ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោក

ជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងមានការចូលរួមរបស់ក្រុមការងារដោះស្រាយទំនាស់ របស់ខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។ លោក យ៉ង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ បានលើកអំពីបញ្ហាទំនាស់ទាំង ១៤ឃុំក្នុងស្រុករលាប្អៀរ មានចំនួន៩៧ករណី បានដោះស្រាយតរួច ១៤ករណី កំពុងដោះស្រាយចំនួន២៧ ករណី និងមិនទាន់ដោះដ្រាយចំនួន ៥៦ករណី។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាៈ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋ នៅក្នុងខេត្ត ដើម្បីដោះស្រាយបញ្ហាទំនាស់ក្នុងរយៈពេលខ្លីឱ្យចប់នៅចុងខែវិច្ឆិកានេះ។ ការដោះស្រាយបញ្ចប់ទំនាស់ចំនួន ៣រឿង នៅក្នុងស្រុករលាប្អៀរ ក្នុងនោះ២រឿង គឺជាទំនាស់ដីធ្លីនៅក្នុងឃុំអណ្ដូងស្នាយ និង១រឿងទៀតជាទំនាស់សុំបើកផ្លូវជូនប្រជាពលរដ្ឋនៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ដែលភាគីអ្នកបិទផ្លូវបានស្ម័គ្រចិត្តវាយរបងភូមិខ្លួនឯង ដើម្បីបើកផ្លូវជូនប្រជាពលរដ្ឋ ក្នុងភូមិប្រើប្រាស់ជាធម្មតាវិញ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍បន្តទៀតថាៈ ការដោះស្រាយដោយ ឆន្ទៈ ដោយអព្យាក្រិត ឈរលើគោលការណ៍ច្បាប់ ក្នុងនោះអ្នកដោះស្រាយមិនត្រូវមានផលប្រយោជន៍ពាក់ព័ន្ធក្នុងរឿងទំនាស់ទាំងអស់ទើបយើងដំណើរការដោះស្រាយទំនាស់ទទួលបានជោគជ័យ។ ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានប្រកាស ឱ្យដំណើរការជួសជុលផ្លូវពីរខ្សែ ដែលមួយខ្សែមានប្រវែង ៤២៥ម៉ែត្រ ជាប្រភេទក្រាលគ្រួសក្រហម និងជួសជុលផ្លូវកៅស៊ូប្រវែង ១៦០០ម៉ែត្រ នៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ។

ក្នុងពិធីក៏មានការចែកអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូនប្រជាពលរដ្ឋ ចំនួន ១១១គ្រួសារ រស់នៅក្នុងស្រុករលាប្អៀរ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ចំនួន១០កំប៉ុង ផងដែរ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលផ្សាយដោយ៖ dara


0 comments:

Post a Comment