សៀមរាប៖កាលព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លោក Liu Zhijie (លី ជីជា) ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប បាននាំយកអំណោយរបស់ការិយាល័យកុងស៊ុល រួមមាន ៖ ម៉ាស់KN95 ចំនួន ៨កេស , ម៉ាស់ពេទ្យ ៣២កេស , ថ្នាំ LIAN HUA QING WEN ចំនួន ៣២កេស ,សៀវភៅអភិបាលកិច្ចប្រទេសចិន ភាគ២ ភាគ៣ ជាភាសាអង់គ្លេស ១២០ក្បាល , ទស្សនាវដ្តីខ្មែរ ៦កេស , Renovation Fee ចំនួន ២ pcs និង រ៉ឺម៉ក់ម៉ូតូកង់បី ចំនួន ២គ្រឿងមកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល សំខាន់រដ្ឋបាលខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្ត ។
មានប្រសាសន៍ក្នុងឱកាសនោះ ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប លោក ពិន ប្រាកដ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប ដែលតែងតែចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងគ្រាំបាកគ្រប់កាល:ទេស: ដែលកាយវិការនេះ គឺជាវប្បធម៌មួយក្នុងការចែករំលែក ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងឆ្លងក្នុងសហគមន៍នាពេលបច្ចុប្បន្ន ហើយអំណោយទាំងនេះ រដ្ឋបាលខេត្តនឹងធ្វើការផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតនៅតាមបណ្តាក្រុង ស្រុក ។
លោកអភិបាលរងខេត្ត បានបន្តទៀតថា រយ:កាលកន្លងមកអាជ្ញាធរខេត្ត តែងតែបានធ្វើការណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវធ្វើការសម្របខ្លួនរៀនរស់នៅទៅតាមគន្លងបែបថ្មី ជាមួយកូវីដ-១៩ និងត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ទោះបីបងប្អូនបានចាក់វ៉ាក់សាំងបានគ្រប់ដូសក៏ពិតមែន ក៏ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន ព្រោះថាកូវីដ-១៩ មិនរើសអើងដល់បុគ្គលណាម្នាក់ឡើយ នៅពេលដែលយើងមានការធ្វេសប្រហែសនោះ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ dara


.j.jpg)
.j.jpg)
.j.jpg)

0 comments:
Post a Comment