-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, September 1, 2021

អាជ្ញាធរខេត្តកំពង់ធំ គ្រោងនឹងបើកឱ្យដំណើរការផ្សារកំពង់ធំ ផ្សារស្ទឹងសែន និងផ្សារក្បាលថ្នល់ឡើងវិញ នៅថ្ងៃទី២ ខែកញ្ញានេះ

ចំនួនអ្នកទស្សនា: Views

ខេត្តកំពង់ធំ :ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១

រដ្ឋបាលខេត្តកំពង់ធំ នឹងបើកឱ្យដំណើរការផ្សារកំពង់ធំ ផ្សារស្ទឹងសែន និងផ្សារក្បាលថ្នល់ឡើងវិញ ក្រោយពីបានផ្អាកជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ.១៩ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ។

ជាមួយគ្នានេះរដ្ឋបាលខេត្ត ក៏បានបញ្ជាក់ថា អាជ្ញាធរខេត្តនឹងធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុង និងជុំវិញបរិវេណផ្សារទាំង៣ខាងលើនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ មុននឹងដាក់ឱ្យដំណើរការជាធម្មតាឡើងវិញ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ។

ទន្ទឹមនិងនោះ រដ្ឋបាលខេត្ត បានដាក់ចេញវិធានការទប់ស្កាត់ជាបន្តបន្ទាប់សំដៅកាត់ផ្តាច់ការរីករាលនៃជំងឺកូវីដ.១៩ ដែលឆ្លងក្នុងចំណោមអាជីវករលក់ដូរក្នុងផ្សារ ។ បន្ទាប់ពីបានយកសំណាកបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធ និងធ្វើតេស្តរក មេរោគកូវីដ.១៩ ចំនួន០៣លើករួចមក យើងសង្កេតឃើញថា ស្ថានភាពនៃការរីករាលដាល ត្រូវបានគ្រប់គ្រងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលនឹងឈានទៅដល់ការដាក់ឱ្យដំណើរការ ផ្សារទាំង០៣ឡើងវិញបាន ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏ក្រើនរំលឹកដល់បងប្អូនអាជីវករលក់ដូរក្នុង និងជុំវិញផ្សារត្រូវ រៀបចំឱ្យមានសណ្តាប់ធ្នាប់ និងរក្សាអនាម័យតូបរបស់ខ្លួនជាប្រចាំជាពិសេសត្រូវពាក់ម៉ាស រក្សាគម្លាតបុគ្គល ឱ្យបានត្រឹមត្រូវ និងលាងដៃនឹងអាល់កុល ឬជែលសម្លាប់មេរោគឱ្យបានញឹកញាប់។

លើសពីនេះទៀត រដ្ឋបាលខេត្តក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ជាពិសេសវិធានការ «៣ការពារ និង៣កុំ» ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ

0 comments:

Post a Comment