ឯកឧត្តមបណ្ឌិត ជូ គឹមឡេង បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ទីរអង្គភាពទាំងអស់ ដើម្បីអនុវត្តន៍គម្រោងថវិការឱ្យបានត្រឹមត្រូវ រលូន និងទាន់ពេលវេលា ស្របតាមច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងក្នុងឆ្នាំ២០២២ និងលិខិតបទដ្ឋានគតិយុទ្ធនានា។
ដើម្បីធានាឱ្យថវិកាឆ្នាំ២០២២ ក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់អនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល មន្ទីរអង្គភាពទាំងអស់ ត្រូវពង្រឹងលើការគ្រប់គ្រង និងការអនុវត្តគម្រោងថវិការបស់ខ្លួន ឱ្យបានត្រឹមត្រូវច្បាស់លាស់ ទាំងការគ្រប់គ្រងការប្រមូលចំណូល និងការអនុវត្តចំណាយក៏ត្រូវតែគោរពច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ជាពិសេសត្រូវអនុវត្តន៍ចំណាយឱ្យមានប្រសិទ្ធភាព ចំទិសដៅអាទិភាពពិតប្រាកដ និងមានភាពសន្សំសំចៃខ្ពស់ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានស្នើសុំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្តល់គម្រោងថវិកាឱ្យបានច្រើន និងសមស្រប ដើម្បីបង្កើនលទ្ធភាពដល់រដ្ឋបាលខេត្ត យកទៅអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាការអភិវឌ្ឍខេត្ត និងការផ្ដល់សេវានានាប្រកបដោយប្រសិទ្ធភាព ឆ្លើយតបបានទាន់ពេលវេលាតាមតម្រូវការរបស់ប្រជាពលរដ្ឋ៕
(ប្រភពៈ រដ្ឋបាលខេត្តកណ្ដាល )
0 comments:
Post a Comment