-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, July 10, 2021

រដ្ឋបាលខេត្តកំពង់ឆ្នាំង ទទួលអំណោយជាស្បៀង និងសម្ភារៈការពារទប់ស្កាត់ជំងឺកូវីដ១៩ ពីលោក វង្ស ចំរើននិង លោកស្រីគង់ស៊ីថារ័ត្ន នៅរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views

កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្តបានទទួលអំណោយពីលោក វង្ស ចំរើន និង លោកស្រី គង់សុីថារ័ត្ន សមាជិកក្រុមការងារបក្សចុះមូលដ្ឋាន​ស្រុកកំពង់ត្រឡាចសម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩ ។

អំណោយរួមមានអង្ករ ចំនួន១តោន ម៉ាស់ ចំនួន០៤កេសធំ អាល់កុល ០៤កាន ស្មើ១២០លីត្រ និងទឹកសុទ្ធចំនួន៨០យួរ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីដែលបានចំណាយនូវ​ធនធានដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តពេលដែលកំពុងជួបកាលំបាកក្នុងអំឡុងពេលកូវីដ១៩ ។

ឯកឧត្តមបានមានប្រសាសន៍បន្តថា អំណោយទាំងអស់ដែលទទួលបានពីសប្បុរសជនត្រូវបានបែងចែកនិងយកទៅប្រើប្រាស់អោយ​ចំគោលដៅគ្រប់មណ្ឌលចត្តាឡីស័កនិមួយៗក្នុងខេត្តដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលផ្សាយដោយ៖ ធូ កុសល


0 comments:

Post a Comment