-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, July 8, 2021

ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបកំពុងរៀបចំធ្វើផ្លូវនិងផែនទីបង្ហាញទេសចរណ៍ នៅសហគមន៍ព្រៃឈើចង្ក្រានរយ

ចំនួនអ្នកទស្សនា: Views

 


សៀមរាប៖ អាជ្ញាធរខេត្ត សៀមរាប សហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ខណ្ឌរដ្ឋបាលព្រៃឈើនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ កំពុងតែរៀបចំធ្វើផ្លូវថ្មីមួយខ្សែទៀត សម្រាប់ធ្វើដំណើរទៅមក និងកំណត់ផែនទីបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗ នៅក្នុងសហគមន៍ ព្រៃឈើចង្ក្រានរយ។ លោក ម៉ុង ប៊ុនលីម នាយខណ្ឌ រដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា សហគមន៍ព្រៃឈើចង្ក្រានរយ ស្ថិតនៅក្នុងឃុំចំនួន៥ នៃស្រុកវ៉ារិន ខេត្តសៀមរាប មានសក្តានុពលទេសចរណ៍សំខាន់ៗ ដូចជា ចំណុចពើងច័ន្ទក្រហម ចំណុចដារហាល និងដារអិល ទីកន្លែងដាក់ចំណីសត្វ ទឹកធ្លាក់ចង្រ្កានរយ និងល្អាងភ្នំ ដែលតំបន់ទាំង នេះមានអមដោយព្រៃឈើដ៏ស្រស់បំព្រង ដូច្នេះការកំណត់ផែនទីបង្ហាញ ពីតំបន់ទេសចរណ៍ និងថែរក្សាព្រៃឈើជារឿងចំបាច់ដែលត្រូវការពារឱ្យបានគង់វង្ស។ លោកបន្តថា គម្រោងស្ថាបនាផ្លូវ នេះមានប្រវែងសរុបជាង៨គីឡូម៉ែត្រ បច្ចុប្បន្នធ្វើបានជាង១គីឡូម៉ែត្រ ជាប្រភេទផ្លូវដីស ដោយភ្ជាប់ពីភូមិគោកចាន់ ឃុំល្វាក្រាំង រហូតទៅដល់តំបន់ទឹកធ្លាក់ ដែលនឹងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងសហគមន៍និងភ្ញៀវទេសចរដែលទៅលេងកម្សាន្ត។ សូមជម្រាបផងដែរថា សហគមន៍ព្រៃឈើចង្ក្រានរយបង្កើតឡើងកាលពីឆ្នាំ២០១០ នៅលើផ្ទៃដីទំហំ៩១០៤ហិកតា ហើយសមាជិករបស់សហគមន៍នេះ មានបេសកកម្មអភិរក្សព្រៃឈើ និងសត្វព្រៃ ។ កន្លែងនេះក៏ទទួលបានការចាប់អារម្មណ៍ទៅកម្សាន្តពីសំណាក់ភ្ញៀវទេសចរជាហូរហែផងដែរ៕


0 comments:

Post a Comment