ក្នុងឱកាសនោះ លោកវរសេនីយ៍ត្រី ខេង ខេមរា មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា លើតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះការខ្វះខាត ក្នុងវិបត្ដិជំងឺកូវីដ-១៩ កំពុងរាតត្បាតយ៉ាងខ្លាំងចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភ: បានផ្ទុះឡើងរហូតមកដល់ពេលនេះ យើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាព នៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍ ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុក្ខជាចម្បងក្នុងការរួមចំណែកបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ។
លោក ខេង ខេមរា ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត និងសូមកោតសសើរចំពោះក្រុមគ្រូពេទ្យ និងក្រុមការងារប្រចាំការនៅក្នុងខេត្ត ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួនមិនថាយប់ មិនថាថ្ងៃ ខិតខំបំពេញការងារយ៉ាងសកម្ម ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលកាន់តែធំឡើង និងដើម្បីឈានទៅគ្រប់គ្រងឱ្យបាននូវស្ថានការនាពេលខាងមុខ ព្រោះយើងទាំងអស់គ្នាបានដឹងហើយថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ខណ:ពេលដែលរាជរដ្ឋាភិបាល បាននឹងកំពុងដាក់ចេញនូវវិធានការសំខាន់ៗ ដោយបានធ្វើការអប់រំផ្សព្វផ្សាយជាហូរហែទាំងនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សា ឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ផងដែរ។
សូមជម្រាបថា អំណោយដែរបានប្រគល់ជូននាឱកាសនោះរួមមាន៖ ប៉ុស្តិ៍នគរបាលស្វាយដង្គំ ទទួលបាន៖ អង្ករ ៥០គីឡូ ,មីកំប៉ុង ៤យួរ ,ត្រីខ ២យួរ , ទឹកស៊ីអុីវ ២យួរ ,ទឹកសុទ្ធ ២កេស និងថវិកា ១០ម៉ឺនរៀល។ ចំណែកគ្រួសារប្រជាការពារ៣គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ៥០គីឡូ ,មីកំប៉ុង ២យួរ ,ត្រីខ ១យួរ ,ទឹកស៊ីអុីវ ២យួរ ,ទឹកសុទ្ធ ២កេស និងថវិកា១០ម៉ឺនរៀល៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប



.j.jpg)
0 comments:
Post a Comment